ព័ត៌មានអន្ដរជាតិ
អាមេរិក គាំទ្របេក្ខជននាយករដ្ឋមន្ត្រីថ្មី របស់ អ៊ីរ៉ាក់ ក្រោយជាប់គាំងនយោបាយច្រើនខែ
ស្របពេលមានអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា និងការរៀបចំរដ្ឋាភិបាលថ្មីនៅប្រទេសអ៊ីរ៉ាក់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបាដាដ នៅថ្ងៃទី២៩ ខែមេសា បានផ្ញើសារអបអរសាទរចំពោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសអ៊ីរ៉ាក់ គឺលោក Ali al-Zaidi ដែលទើបទទួលការតែងតាំងឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ។

តាមរយៈខ្លឹមសារដែលស្ថានទូតអាមេរិក បានបង្ហោះនៅលើបណ្តាញសង្គម X បានសរសេរថា «បេសកកម្មសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ សូមផ្ញើនូវពាក្យពេចន៍នៃការជូនពរដ៏ល្អបំផុតរបស់ខ្លួនចំពោះ លោក Ali al-Zaidi ជាបេក្ខជនដែលត្រូវបានចាត់តាំងជានាយករដ្ឋមន្ត្រី ក្នុងខណៈពេលដែលលោកកំពុងខិតខំបង្កើតរដ្ឋាភិបាលមួយ ដែលមានសមត្ថភាពអាចបំពេញនូវក្តីសង្ឃឹមរបស់ប្រជាជនអ៊ីរ៉ាក់ទាំងអស់ សម្រាប់អនាគតដ៏រុងរឿង និងសន្តិភាពជាងមុន» ។
យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន straitstimes សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា «យើងរួមសាមគ្គីជាមួយប្រជាជនអ៊ីរ៉ាក់ ដែលមានបំណងប្រាថ្នាចង់សម្រេចបាននូវគោលដៅរួម ក្នុងការការពារអធិបតេយ្យភាពក្នុងប្រទេស និងការលើកកម្ពស់សន្តិសុខដែលគ្មានអំពើភេរវកម្ម»។
យ៉ាងណាមិញ នៅក្នុងរយៈពេលប្រាំខែបន្ទាប់ពីការការបោះឆ្នោតនីតិបញ្ញត្តិ ប្រធានាធិបតីអ៊ីរ៉ាក់ លោក Nizar Amedi បានតែងតាំងអ្នកជំនួញម្នាក់ គឺលោក Zaidi ជានាយករដ្ឋមន្ត្រីចាត់តាំង កាលពីថ្ងៃទី ២៧ ខែមេសា ដោយផ្តល់ឲ្យលោកនូវភារកិច្ចដ៏លំបាកក្នុងការបង្កើតគណៈរដ្ឋមន្ត្រីក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ចំពេលដែលមានការឈ្លោះប្រកែកគ្នាផ្នែកនយោបាយយ៉ាងខ្លាំងក្លា។
ការតែងតាំងនេះ បានកើតឡើង បន្ទាប់ពីមានជាប់គាំងអស់ជាច្រើនខែ ដែលក្នុងអំឡុងពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់រាល់ការគាំទ្រទាំងអស់ចំពោះប្រទេសអ៊ីរ៉ាក់ ប្រសិនបើអតីតនាយករដ្ឋមន្ត្រីពីរអាណត្តិ លោក Maliki ត្រឡប់មកកាន់តំណែងវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ាក់ តែងតាំងអ្នកជំនួញ Ali al-Zaidi ជានាយករដ្ឋមន្ត្រីចាំផ្ទះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


