ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំអំណោយជូនកងទ័ពឈរជើងព្រះវិហារ ព្រមទាំងគ្រួសាររងគ្រោះខ្យល់កន្ត្រាក់

លោកជំទាវ កែ ច័ន្ទមុនី សមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សោភា មេបញ្ជាកាតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក សេង វិចិត្រ្ត អភិបាលស្រុករលាប្អៀរ ព្រមទាំងក្រុមការងារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវិរៈកងទ័ព ឈ្មោះ ហេង លីហួ ដែលកំពុងឈរជើងការពារទិសប្រាសាទព្រះវិហារ។

ក្នុងឱកាសនោះ ក្រុមការងារក៏បានអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសាររបស់វិរៈកងទ័ពខាងលើ ដែលប្រពន្ធឈ្មោះ យឺន សុីណា បានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បណ្ដាលឲ្យរបើកដំបូលផ្ទះ ស្ថិតនៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថ្នាក់ដឹកនាំបានសម្តែងនូវការយកចិត្តទុកដាក់ សួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសាររងគ្រោះ ព្រមទាំងបានផ្តល់អំណោយមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ ៖ វ៉ាន់ សេដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


