Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌ ៧ មករា នាំយកស្បៀង និងថវិកាមួយចំនួនជូនវីរកងទ័ព​កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ

បានផុស

នៅ

​អភិបាលខណ្ឌ​ ៧​ មករា ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ចុះ​សួរ​សុខទុក្ខ​ដល់​វីរ​កងទ័ព​ដែល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ក្រោយ​រង​របួស ក្នុង​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២៥ រដ្ឋបាល​ខណ្ឌ​ ៧​ មករា បាន​សំណេះសំណាល សួរសុខទុក្ខ​​វីរ​កងទ័ព ដោយបាន​នាំយក​នូវ ស្បៀង រួម​នឹង​ថវិកា​មួយ​ចំនួន​ផង​ដែរ។

លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ ៧​ មករា បានឲ្យដឹងថា វីរ​កងទ័ព​រង​របួស​នេះ គឺជា​កងទ័ព​ម្នាក់ ស្ថិត​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ ៣៩៣ នៅ​ឯ​ខេត្ត​ព្រះវិហារ ដែល​មាន​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​រដ្ឋបាល​ខណ្ឌ បាន​រងរបួស ​ត្រូវ​ចំ ក ដោយ​បំណែក​គ្រាប់​ប្លោង​របស់​ប្រទេស​ថៃ កាលពី​សង្គ្រាម​ឈ្លានពាន​ចាប់ផ្ដើម​ប៉ុន្មាន​ថ្ងៃ​ដំបូង។

អភិបាលខណ្ឌ ​៧ ​មករា បាន​បញ្ជាក់ថា លោក​មាន​ក្តី​អាណិតអាសូរ​យ៉ាង​ខ្លាំង​ដល់​កងទ័ព​កម្ពុជា​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បំពេញការងារ​ដោយ​បេះដូង និង​ឆន្ទៈ​ខ្ពស់ និង​គោរព​ជូនពរ​ដល់​វីរ​យុទ្ធជន​គ្រប់រូប​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​គ្នា សូម​ឆាប់​បាន​ធូរ​សះស្បើយ​ឡើងវិញ​ផង​ដែរ ។

ក្នុង​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ​ ៧ ​មករា ក៏បាន​គោរព និង​សូម​ដឹងគុណ​ជា​ពន់ពេក ដោយ​​វីរ​កងទ័ព​ទាំងអស់ បាន​យក​សាច់​ស្រស់​ ឈាម​ស្រស់ មក​ការពារ​ដែន​អធិបតេយ្យភាព​កម្ពុជា ដោយ​មិន​ខ្លាច​បាត់បង់​អាយុជីវិត៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម