ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះសួរសុខទុក្ខ និងរៀបចំផែនការទទួលជនភៀសសឹកស្នាក់នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី
នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំផែនការទទួលជនភៀសសឹកដែលកំពុងស្នាក់នៅវត្តចំនួន ៤ ក្នុងស្រុកបន្ទាយស្រី ដើម្បីធ្វើយ៉ាងណាផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងរៀបចំកន្លែងស្នាក់នៅឱ្យបានសមរម្យ។


នាឱកាសនោះ លោក សុខ ថុល បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារគ្រប់គ្រងទីតាំងសុវត្ថិភាពទាំង ៤ មានវត្តបន្ទាយស្រី វត្តប្រាសាទនាគគូ វត្តប្រិយ៍ និងវត្តព្រះដាក់ ត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់ និងបំពេញតម្រូវការចាំបាច់ជាបន្ទាន់ជូនដល់ជនភៀសសឹក ខណៈពេលដែលចំនួនជនភៀសសឹកកាន់តែកើនឡើងច្រើន។


ក្នុងនាមរដ្ឋបាលខេត្ត លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរ ដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាប រកទីតាំងសុវត្ថិភាព។


លោកក៏បានអំពាវនាវ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និង ប្រជាពលរដ្ឋដែលនៅតាមបណ្ដាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្ត៕
អត្ថបទ ៖ គឿនវេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


