ព័ត៌មានជាតិ
លោកអភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនវីរកងទ័ពចំនួន ២០នាក់ ដែលកំពុងសម្រាក និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្ដាល ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តនិងមន្ត្រីជាច្រើនរូប កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួត របស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ជូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា២លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។


លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានផ្តល់កម្លាំងចិត្តដល់វីរកងទ័ពទាំងអស់ ដែលបានបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី ប្រកបដោយភាពអង់អាចក្លាហាន។ លោកបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ នឹងបន្តយកចិត្តទុកដាក់ និង គាំទ្រយ៉ាងជិតស្និតដល់វីរកងទ័ពនិងគ្រួសារកងទ័ព។

លោក គួច ចំរើន រួមទាំងមន្រ្តីក្រោមឱវាទ សូមគោរពដឹងគុណ និងបានកោតសរសើរការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ប្រកបដោយស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន គំរូវីរភាពនេះ បានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំទុកជារៀងរហូត ក្នុងបេះដូង កូនខ្មែរគ្រប់ៗរូប។ ក្នុងឱកាសនេះដែរ ជំនួសមុខ ថ្នាក់ដឹកនាំខេត្តក្រុមប្រឹក្សាខេត្ត ពិសេសប្រជសជនទូទាំងខេត្ត លោកបានជូនពរដល់វីរ:កងទ័ព សូមឆាប់ជាសះស្បើយពីមុខរបួសនិងមានសុខភាពល្អប្រសើរឡើងវិញ៕ដោយ ៖ម៉េង


-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


