ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសួរសុខទុក្ខពលការិនីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃ
កាលពីព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង លោក សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) , មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) របស់គម្រោង ILO-PROTECT និងតំណាងក្រុមការងារយុវជន ESEA បានអញ្ជើញជួបសួរសុខទុក្ខពលការិនីខ្មែរម្នាក់ ដែលត្រូវក្រុមទាហានឈុតខ្មៅថៃចាប់រំលោភបូកយ៉ាងសាហាវព្រៃផ្សៃ យង់ឃ្នង គ្មានមនុស្សធម៌ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខណៈពេលពលការិនីរងគ្រោះ និងពលរដ្ឋកម្ពុជា ១២ នាក់ ផ្សេងទៀត ធ្វើដំណើរឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា។


លោក សេង សក្តា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទាប់ពីមានការរំលោភបំពានសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិពលករទេសន្តរប្រវេសន៍យ៉ាងធ្ងន់ធ្ងរ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ជូនថា លោករដ្ឋមន្ត្រី បានសម្តែងនូវការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដែលក្រុមទាហានឈុតខ្មៅថៃបានធ្វើមកលើក្រុមពលករទេសន្តរប្រវេសន៍ខ្មែរចំនួន ១៣ នាក់ ដោយបានប្រើអំពើហិង្សាយ៉ាងសាហាវយង់ឃ្នង និងអំពើថោកទាបរំលោភសេពសន្ថវៈ (រំលោភបូក) ដោយក្រុមទាហានឈុតខ្មៅថៃទៅលើពលករខ្មែរជាស្ត្រី ១ រូប។

ក្រសួង នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការវិវត្តន៍លើករណីនេះ និងករណីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាការការពារ និងលើកកម្ពស់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ខ្មែរ ដោយអនុលោមតាមលិខិតបទដ្ឋានអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួង បានណែនាំ និងក្រើនរំលឹកសាជាថ្មីដល់ពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួនក្នុងការប្រឈមនឹងការរងនូវអំពើហិង្សា និងការរើសអើងនានា និងសូមជ្រើសរើសការទាក់ទងមកស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា និងអង្គការអន្តរជាតិជាដៃគូរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


