Connect with us

សន្តិសុខសង្គម

សង្វេគ! ពស់ចឹក បណ្តាលឱ្យស្រ្តីជនជាតិដើមភាគតិចម្នាក់ស្លាប់ អំឡុងពេលបេះស្វាយចន្ទី

បានផុស

នៅ

ស្ត្រីម្នាក់ដែលជាជនជាតិដើមភាគតិច បានបាត់បង់អាយុជីវិត បណ្តាលមកពីពស់ចឹក ខណៈពេលទៅរើសគ្រាប់ស្វាយចន្ទី នៅចម្ការរបស់ខ្លួន និងរើសអុសត្រៀមទុកដុតនៅរដូវវស្សា។ ហេតុការណ៍ពស់ចឹកនេះ កើតឡើងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ និងទទួលមរណៈនៅថ្ងៃទី ៣០ ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សាយ ខាំឌី អាយុ ៦៩ ឆ្នាំ ជនជាតិដើមភាគគ្រឹង រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី  បានស្លាប់នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២៦ វេលាម៉ោង ៧ ព្រឹក ។ នេះបើតាម លោក ស្វែង បាន មេភូមិទៀមលើ បានថ្លែងប្រាប់កម្ពុជាថ្មី។

​បើតាមការអះអាងកូនរបស់ជនរងគ្រោះ រៀបរាប់ថា អំឡុងពេលរើសគ្រាប់ស្វាយចន្ទី ម្តាយរបស់ខ្លួនបានប្រទះពស់ស្រកាចាស់ ពួនសម្ងំនៅគុម្ពព្រៃហក់មកចឹកបណ្តាលឲ្យរងរបួស។ ភ្លាមៗក្រោយកើតហេតុ នៅវេលាម៉ោង ១ រសៀល ស្រី្តរងគ្រោះ និងកូនបានវិលត្រទប់មកផ្ទះវិញ។ បន្ទាប់មកទៀត កូនរបស់អ្នកស្រី បានហៅទូរសព្ទទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

លោក ហ្វឿយ បុប្ផា ប្រធានមណ្ឌលសុខភាពកាចូន បានឱ្យដឹងថា ក្រោយទទួលបានដំណឹង ក៏បានចាត់បញ្ជូនក្រុមគ្រូពេទ្យ និងឡាន ដើម្បីមកដឹកជនរងគ្រោះទៅព្យាបាល។ ប៉ុន្តែនៅពេលដែលលើកជនរងគ្រោះដាក់ឡាន គឺជនរងគ្រោះតែងតែសន្លប់ ទើបក្រុមគ្រួសារសម្រេចទុកព្យាបាលនៅផ្ទះ ដោយប្រើថ្នាំបុរាណ និងឬសឈើជាដើម។ លុះយប់ឡើង អ្នកជំងឺ បានក្អកក្អួតឈាម ទើបបណ្តាលឱ្យទទួលមរណៈនៅវេលាម៉ោង ៧ ព្រឹក។

បើតាមកូនរបស់គាត់ ជនរងគ្រោះធ្លាប់ពស់ចឹកម្តងហើយ ដែលពេលនោះគាត់បានប្រើថ្នាំបុរាណ និងឬសឈើដូងសព្វដងសម្រាប់ព្យាបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម