Connect with us

សន្តិសុខសង្គម

ករណីឆេះនៅច្បារអំពៅ ខូចខាតផ្ទះពលរដ្ឋសរុប១៥ខ្នង

បានផុស

នៅ

ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិកណ្ដាល សង្កាត់ច្បារអំពៅទី២​ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី៣០ មេសា បានបណ្ដាលឲ្យឆេះខូចខាតផ្ទះពលរដ្ឋទាំងស្រុង២ខ្នង និងរាលដាលដល់ផ្ទះជិតខាងចំនួន១៣ខ្នងបន្ថែមទៀត។ ទោះយ៉ាងណាករណីអគ្គិភ័យនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍សមត្ថកិច្ច ផ្ទះដែលត្រូវអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងចំនួន២ខ្នងនេះ ជាប្រភេទផ្ទះសាងសង់ពីឈើលើ ថ្មក្រោម មានទំហំ ៤ គុណ ៥ម៉ែត្រ ត្រូវបានអណ្ដាតភ្លើងឆាបឆេះអស់ទាំងស្រុងរួមទាំងសម្ភារៈផងដែរ និងបានរាលដល់ផ្ទះឈើលើថ្មក្រោមចំនួន ១៣ខ្នងផ្សេងទៀតដែលនៅក្បែរគ្នា។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុមានក្លិនផ្សែងឈ្ងៀមពលរដ្ឋនៅក្បែរនោះបាននាំគ្នារត់ចេញមកក្រៅក៏ប្រទះឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះឈើដែលជាកន្លែងស្តុកអេតចាយយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បានប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍ជួយពន្លត់។

បន្ទាប់ពីទទួលបានព័ត៍មានពីពលរដ្ឋមានករណីអគ្គិភ័យ នាយកាតិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយរថយន្តពន្លត់ទូទាំង ១៤ខណ្ឌ ចេញទៅកាន់ទីតាំងខាងលើដើម្បីអន្តរាគមន៍បង្ការជៀសវាងមានការរាលដាលកាន់តែខ្លាំង។

ក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់ កម្លាំងជំនាញបានចេញរថយន្ដពន្លត់អគ្គិភ័យសរុបចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ១៤៤ម៉ែត្រគូបទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម