សន្តិសុខសង្គម
ហាងឆេងគ្រាប់ស្វាយចន្ទីបានថ្លៃខ្ពស់ ជនសង្ស័យម្នាក់់ដើរលួចបះតាមចម្ការពលរដ្ឋជាច្រើនកន្លែង
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀងតាមឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីពលរដ្ឋជាច្រើនពាក់ព័ន្ធសកម្មភាពដើរលួចបេះគ្រាប់ស្វាយចន្ទីតាមចម្ការស្របពេលដែលគ្រាប់ស្វាយចន្ទីមានហាងឆេងខ្ពស់តម្លៃ ៦០០០រៀលក្នុងមួយគីឡូក្រាម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ៣រូបដែលបានអះអាងថា នៅក្នុងចម្ការស្វាយចន្ទីរបស់ពួកគេមានជនមិនស្គាល់មុខដើរប្រមូលបេះគ្រាប់ស្វាយចន្ទី ដោយក្នុងម្នាក់ៗអស់ជាច្រើនដើម ដែលក្នុងពាក្យបណ្ដឹងនោះជនរងគ្រោះមានឈ្មោះ ១.ឃុន កាណុច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ២.អូន សុឡា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង និង ៣.នួន នន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផល សិទ្ធិ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាកម្មករ និងបាននាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបានសារភាពថា កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី២៩ ខែមេសា ខ្លួនពិតជាបានចូលលួចគ្រាប់ស្វាយចន្ទីនៅក្នុងចម្ការរបស់ជនរងគ្រោះពិតប្រាកដមែន។ ហើយកន្លងមកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពលួចបេះគ្រាប់ស្វាយចន្ទីជាច្រើនលើករួចមកហើយដែរ។ យោងតាមចម្លើយសារភាព បច្ចុប្បន្នសមត្ថកិច្ចជំនាញបានរៀបចំឯកសារដើម្បីបញ្ជូនជនសង្ស័យរូបនេះទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


