Connect with us

ព័ត៌មានជាតិ

​ស្វែង​យល់​ពី​ភូមិសាស្រ្ត​ក្រុងបានលុង​ មាន​ចម្ងាយ​ជិត​ ៦០០ គីឡូម៉ែត្រពីរាជធានី​ភ្នំពេញ

បានផុស

នៅ

ទីរួមខេត្តរតនគិរីគឺក្រុងបានលុង ដែលស្ថិតនៅលើតំបន់ខ្ពង់រាបព័ទ្ធជុំវិញទៅដោយភ្នំ ជ្រលងភ្នំ ទឹកធ្លាក់ និងបឹងធម្មជាតិ ដែលក្លាយមកពីបន្ទុះភ្នំភ្លើងជាច្រើនសតវត្ស។

ក្រុងបានលុងជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង ៩ នៃខេត្តរតនគិរី ដែល​មានព្រំប្រទល់ខាងជើងទល់នឹង​ស្រុកអូរជុំ ខាង​ត្បូងទល់នឹងស្រុកលំផាត់ ខាងកើតទល់នឹងស្រុកបរកែវ និង​ខាង​លិចទល់នឹងស្រុកកូនមុំ និង​មាន​ចម្ងាយប្រមាណ ៥៨៨ គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ​។

រដ្ឋបាល​ក្រុង​ចែកចេញជា ៤ សង្កាត់ (សង្កាត់​យក្សឡោម សង្កាត់​បឹង​កន្សែង សង្កាត់​ឡាបានសៀក និង​សង្កាត់​កា​ចាញ)  និង ១៩ ភូមិ។ ក្រុង​បានលុង​​​មាន​វិសាលភាព​​​ផ្ទៃដីទំហំ​​ ១២០,២២ គីឡូម៉ែត្រការ៉េ ជាមួយ​ចំនួន​​ប្រជាជន​រស់នៅ​សរុប​ ៣៥.៤៨២ នាក់ (ស្រី ១៧.៧១៩ នាក់) ស្មើនឹង ៨.៣៧១ គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រចនាសម្ព័ន្ធរដ្ឋបាលក្រុងបានលុង៖

-ក្រុមប្រឹក្សាក្រុងសរុបមាន​ចំនួន ១៥ រូប (ស្ត្រី ០៤ រូប)
-គណៈអភិបាលក្រុង​មាន​ចំនួន ០៧ រូប (ស្ត្រី ០២ រូប)
-នាយករដ្ឋបាលមាន​​ចំនួន ០១ រូប និង​នាយករងរដ្ឋបាលមាន​ចំនួន ០៣ រូប

វិស័យសុខាភិបាល

-ក្នុង​ក្រុង​មានមន្ទីរពេទ្យបង្អែកខេត្ត​​ចំនួន ០១ កន្លែង, មណ្ឌលសុខភាព​​ចំនួន ០២ កន្លែង ​មន្ទីរស​ម្រាក​ព្យាបាល​ជំងឺ​​ចំនួន ០៧ កន្លែង បន្ទប់ថែទាំជំងឺ​​ចំនួន ២០ កន្លែង

វិស័យអប់រំ

-វិទ្យាល័យរដ្ឋក្នុងក្រុង​បានលុង​មាន​ចំនួន ០៣ កន្លែង (វិទ្យាល័យអន្តេវាសិកដ្ឋានក្រុងបានលុង វិទ្យាល័យ សម្តេចឪសម្តេច​ម៉ែ វិទ្យាល័យ ហ៊ុន សែន ភូមិថ្មី) អនុវិទ្យាល័យរដ្ឋ​ចំនួន ០៦ កន្លែង បឋមសិក្សារដ្ឋ​ចំនួន ១១ កន្លែង សាលាបង្រៀនឯកជនចំនួន ០៦ កន្លែង និង​ថ្នាក់​ឧត្តមសិក្សា (សាកលវិទ្យាល័យ​បៀលប្រាយ និង​វិទ្យាស្ថាន​ពហុបច្ចេកវិទ្យា​អាស៊ី)។

ហេដ្ឋារនាសម្ព័ន្ធ​ផ្លូវថ្នល់

-ផ្លូវបេតុង​ក្នុងក្រុង​មាន​ចំនួន ៩៥ ខ្សែ ប្រវែងសរុប ២២ គ.ម និង​ផ្លូវកៅស៊ូចំនួន ៦០ ខ្សែ ប្រវែង​សរុប ៤៣ គ.ម

សេវាស្នាក់នៅ

នៅទីក្រុងបានលុងមានសណ្ឋាគារចំនួន ១៦ កន្លែង និងផ្ទះសំណាក់ចំនួន ៣២។ ភោជនីយដ្ឋានមានចំនួន ៤៧ កន្លែង ដែលអាចបំរើសេវាកម្មម្ហូបអាហារតាមបម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

តំបន់​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ក្រុង​មាន​៖

-បឹងយក្សឡោម​
-បឹងកន្សែង
-ទឹកជ្រោះកាចាញ
-ភ្នំ​ឥសីបតមៈឬ​ភ្នំ​ស្វាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម