សេដ្ឋកិច្ច
តម្លៃហាងឆេងមាស បន្តហក់ឡើងជិត ៥៧០០ ដុល្លារ មួយតម្លឹង បន្ទាប់ពីសញ្ញាវិជ្ជមានសង្គ្រាមអាមេរិក-អ៊ីរ៉ង់
តម្លៃហាងឆេងមាសបានបន្តហក់ឡើងដល់ ៥៦៨៥ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃព្រហស្បតិ៍ ទី ០៧ ឧសភា ២០២៦ នេះ ដោយសារសញ្ញាវិជ្ជមាននៃការបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ជាមួយនឹងការបើកច្រកសមុទ្រហ័មូស្សឡើងវិញ។

លោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities បានឱ្យដឹងថា តម្លៃមាសបានហក់ឡើង ចាប់តាំងពីថ្ងៃពុធ បន្ទាប់ពីការលើកឡើងរបស់លោក ដូណាល់ ត្រាំ ប្រធានធិបតីសហរដ្ឋអាមេរិក ដែលបង្ហាញសញ្ញាវិជ្ជមានអំពីកិច្ចចរចារវាងអាមេរិក ជាមួយអ៊ីរ៉ង់។
លោក ឡុង សំណាង យល់ឃើញថា៖ «នេះគ្រាន់តែជាការលើកឡើងអំពីកិច្ចចរចាមួយទេ ប៉ុន្តែលទ្ធផលនៃការចរចាមិនទាន់មានសេចក្ដីចេញមកពេញលេញនោះទេ ទោះបីយ៉ាងណាក៏ដោយ ក៏យើងមើលឃើញពីតម្រុយនៅក្នុងការចរចាមួយនេះ អាចនឹងមានរឿងរ៉ាវមួយចំនួននឹងការប៉ះទង្គិច ឬមិនយល់ព្រម ហើយក៏មានកត្តាមួយចំនួនក៏យល់ព្រមដែរ»។

លោក ដូណាល់ ត្រាំ បានប្រកាសថា ផែនការ «សេរីភាព» ដែលជាប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ចេញពីច្រកសមុទ្រ Hormuz នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ហើយថា អាមេរិកត្រៀមចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃព្រហស្បតិ៍នេះ តម្លៃមាស នៅតាមបណ្តាហាងនានានៅក្នុងរាជធានីភ្នំពេញ លក់ចេញ ៥៦៨ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


