ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើដល់អ្នកវិនិយោគកុំបារម្ភពីការប្រើប្រាស់មាត្រា៣០១របស់អាមេរិកលើទំនិញកម្ពុជា
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថារដ្ឋបាលប្រធានាធិបតី ដូណាល់ត្រាំ បានសន្យាហើយថានឹងមិនឱ្យកម្ពុជាមានអត្រាពន្ធនាំចូលអាមេរិកខ្ពស់ជាងគេក្នុងតំបន់នោះទេ។ ការបញ្ជាក់នេះគឺបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានសម្រេចប្រើមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មដែលឱ្យប្រទេសនេះអាចបន្តការប្រមូលពន្ធខ្ពស់ក្រោយតុលាការកំពូលអាមេរិកបានលុបចោលអត្រាពន្ធបដិការបស់លោកត្រាំកាលពីកន្លងទៅ។

ក្រោយការប្រកាសលុបកាលពីថ្ងៃទី២០ ខែកុម្ភៈ រដ្ឋបាលរបស់លោកត្រាំ ថានឹងស្វែងរកការដាក់ពន្ធដដែលតាមច្បាប់ផ្សេងៗ។ ហើយនៅថ្ងៃទី១១ ខែមីនា បានប្រកាសប្រើប្រាស់មាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្ម ដើម្បីស៊ើបអង្កេតលើប្រទេស និងតំបន់សេដ្ឋកិច្ចចំនួន១៦ រួមទាំងកម្ពុជា ផងដែរ។
ថ្លែងក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា មន្ត្រីអាមេរិកបានបញ្ជាក់មកកម្ពុជាវិញហើយថា បើទោះបីអាមេរិកប្រើប្រាស់មាត្រា៣០១ ដើម្បីកំណត់តម្លៃពន្ធថ្មីក្ដីតែសម្រាប់ទំនិញពីកម្ពុជានៅតែរក្សាតម្លៃពន្ធដែលបានចរចារួចដដែលគ្មានការផ្លាស់ប្ដូរនោះទេ ឬទាបជាងនេះទៀតផង។

លោកថា៖ «មាត្រា៣០១នេះគឺអត់មានកំណត់អត្រាទេ! ចង់ដាក់៥០%ក៏បាន ៦០%ក៏បាន ៧០%ក៏បានសម្រាប់៤ឆ្នាំ។ ក៏ប៉ុន្ដែកម្ពុជាដោយសារយើងបានចុះកិច្ចព្រមព្រៀងនេះហើយគេមិនយកអា៣០១ហ្នឹងមកដាក់ពន្ធលើស១៩%ទេ។ ផ្ទុយមកវិញគេបានបញ្ជាក់ថាមិនឱ្យកម្ពុជាមានពន្ធខ្ពស់ជាងប្រទេសក្នុងតំបន់របស់យើងទេ»។
លោកសំណូមពរដល់អ្នកវិនិយោគសូមកុំមានការបារម្ភពីវិធានការពន្ធថ្មីរបស់រដ្ឋបាលលោកដូណាល់ត្រាំ ខណៈមន្ត្រីកម្ពុជានឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ខែឧសភា ខាងមុខដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះដែរ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១១ ខែមីនា រដ្ឋាភិបាលអាមេរិកបានសម្រេចប្រើប្រាស់មាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីស៊ើបអង្កេតលើប្រទេសនិងតំបន់សេដ្ឋកិច្ចចំនួន១៦ រួមទាំងប្រទេសកម្ពុជាផងដែរ។ ការស៊ើបអង្កេតនោះដោយថាផលិតផលនាំចូលពីប្រទេសទាំងនោះបាននាំចូលទំនិញចូលទីផ្សារអាមេរិកលើសពីតម្រូវការក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់រោងចក្រ និងកម្មករអាមេរិក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


