Connect with us

ព័ត៌មានជាតិ

​តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ ក្នុង​ចំណោម ៦២ កន្លែងកំពុង​ដំណើរការ បង្កើត​ការងារ​រាប់ម៉ឺនកន្លែង​ដល់ពលរដ្ឋ

បានផុស

នៅ

រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦២ ដែល​ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ បាន​កំពុងដំណើរការ ដែលបាន​បង្កើតការងារដល់ពលរដ្ឋរាប់ម៉ឺនកន្លែង។

ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃវេទិកាវិនិយោគកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​បង្ហាញពីកំណើននៃគម្រោងវិនិយោគដែលត្រូវបានអនុម័ត និងតួនាទីសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញនិងសម្រួលដល់ការវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីបាន​បញ្ជាក់ថា ​​តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ ដែលកំពុង​ដំណើរការជាកាតាលីករសំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្ម ការនាំចេញ និងការបង្កើតការងារសម្រាប់​ពលរដ្ឋ។

ក្នុងវេទិកាវិនិយោគកម្ពុជានោះដែរ លោក​រដ្ឋមន្ត្រីក៏​បានលើកឡើងពី​ការគាំទ្រ​សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោករដ្ឋមន្រ្តី​បានបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំងវិស័យ​ហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។

លោក ហែម វណ្ណឌី បាន​សង្កត់ធ្ងន់ថា ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស (SEZ) គឺជាវិធានការគន្លឹះមួយក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែលអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។

ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មធុនធំ និងទីផ្សារនាំចេញ។

បើតាមលោករដ្ឋមន្រ្តី ការគាំទ្រត្រឹមត្រូវចំគោលដៅ សហគ្រាសធុនតូច និងមធ្យម អាចពង្រីកខ្លួនផ្គត់ផ្គង់ទៅ​ឱ្យ​គម្រោង​វិនិយោគ​ផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់ក្នុងអនាគតឧស្សាហកម្មកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម