Connect with us

កីឡា

ខ្លាំង​ដូច​ការ​ប្ដេជ្ញា​មែន! ​ក្រុម​បាល់ទះ​បឋមសិក្សា​ខេត្ត​ព្រៃវែង​ ឈ្នះ​មេដាយ​មាស​ និង​បិទ​ដៃគូឲ្យ​បានតែ​ជាង​ ១០​ពិន្ទុ​ប៉ុណ្ណោះ​

បានផុស

នៅ

ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​ បាន​យក​ឈ្នះ​ក្រុម​ខេត្ត​កំពង់ស្ពឺ​ដោយ​ងាយៗ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ​ការ​ប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នេះ​ដោយ​លទ្ធផល​ ២-០​ ខណៈ​ពិន្ទុ​នោះ​វិញ​បិទ​ដៃគូ​ឲ្យ​បាន​ត្រឹម​ជាង​ ១០​ពិន្ទុ​ប៉ុណ្ណោះ​យក​មេដាយ​មាស​ជូន​ខេត្ត​របស់​ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះតំណាងខេត្តព្រៃវែង

ខ្លាំង​ដូច​ការ​ប្ដេជ្ញា​ចិត្ត​កាល​ពី​ថ្ងៃ​ទី៧​ ឧសភា​ ២០២៦​ ម្សិលមិញ​អីចឹង​ថា​ខេត្ត​ព្រៃវែង​របស់​ខ្លួន​នឹងឈ្នះ​ ១០០%​ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយមាស​នេះ។​ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ទើប​បញ្ចប់​នៅ​មុន​នេះ​គឺ​ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​យក​ឈ្នះ​ ២-០​ លើ​ក្រុម​ខេត្ត​កំពង់ស្ពឺ​តែ​ម្ដង។​ សិន​ទី១​ ព្រៃវែង​ ២៥-១០​ កំពង់ស្ពឺ​ សិត​ទី២​ ព្រៃវែង​ ២៥-​១៤​ កំពង់ស្ពឺ។​ ឆ្លងកាត់​ ២សិត​នេះ​ក្រុម​កំពង់ស្ពឺ​មាន​ពិន្ទុ​ខ្ពស់​បំផុត​ត្រឹម​ ១៤​ពិន្ទុ​ប៉ុណ្ណោះ។​

ក្រុម​ខេត្ត​ព្រៃវែង​ពិត​ជា​ខ្លាំង​ និង​ប្រកួត​ល្អ​មែន​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្សបឋម​សិក្សា​នេះ។​ កីឡាករ​ម្នាក់ៗ​រឹង​ល្អ​ និង​លេង​ប្រកប​ដោយ​បច្ចេកទេស​ស្មើ​ដៃ​គ្នា​ទាំង​អស់។​ ការ​ចាប់​សេវា​ ប៉ះសេ​ និង​ស្មាត់​ សុទ្ធតែ​លេង​តាម​តួនាទី​បាន​ល្អ​ និង​ស្អិត​ដូច​គ្នា​មិន​ងាយ​បាត់​បាល់​នោះ​ឡើយ។​

ក្រុមបាល់ទះតំណាងខេត្តព្រៃវែង

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ប្រភេទ​កីឡា​បាល់ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នេះ​បាន​បញ្ចប់​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ទី៨​ ខែ​ឧសភា នេះ​ហើយ។​ ក្រុម​បាល់ទះ​ខេត្ត​ព្រៃវែង​ ទទួល​បាន​​មេដាយ​មាស​ បន្ទាប់​ពី​យក​ឈ្នះ​ខេត្ត​កំពង់ស្ពឺ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ផ្នែក​កុមារី​គឺ​ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​មេដាយ​មាស​ ខណៈ​មេដាយ​ប្រាក់​បាន​លើ​ខេត្ត​កំពង់ធំ៕​

ការប្រកួត​ផ្ដាច់ព្រ័ត្រ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម