ព័ត៌មានអន្ដរជាតិ
រកឃើញមូលដ្ឋានទ័ពសម្ងាត់អ៊ីស្រាអែលនៅអ៊ីរ៉ាក់ ប្រើវាយអ៊ីរ៉ង់តាមអាកាស
អ៊ីស្រាអែល បានបង្កើតមូលដ្ឋានយោធាសម្ងាត់មួយនៅវាលខ្សាច់ក្នុងទឹកដីអ៊ីរ៉ាក់ មុនពេលផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ក្នុងគោលបំណងផ្តល់ការការពារផ្លូវអាកាសសម្រាប់ប្រតិបត្តិការរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុងតេហេរ៉ង់។ នេះបើតាមរបាយការណ៍របស់កាសែត Wall Street Journal ។
យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ចលនាសម្ងាត់នោះកើតឡើងកាលពីខែកុម្ភៈកន្លងទៅ ដោយមូលដ្ឋាននៅខេត្ត Anbar មានកងកម្លាំងពិសេស អង្គភាពស្វែងរក និងជួយសង្គ្រោះអ៊ីស្រាអែលបង្កើតឡើង ដើម្បីប្រើលើការបាញ់ទម្លាក់យន្តហោះចម្បាំងដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍ ទីក្រុង Tel Aviv បានផ្តល់សេវាកម្មសម្ងាត់របស់ខ្លួនលើយោធាអាមេរិក បន្ទាប់ពីយន្តហោះចម្បាំង F-១៥ របស់សហរដ្ឋអាមេរិកត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុង Isfahan ខណៈអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសស្របគ្នា ដើម្បីធានាសុវត្ថិភាពនៅតំបន់នោះ។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់មិនបានរកឃើញដោយភ្នាក់ងារសន្តិសុខអ៊ីរ៉ាក់ទេ ប៉ុន្តែដោយអ្នកគង្វាលចៀមម្នាក់នៅតំបន់នោះ សម្គាល់ឃើញសកម្មភាពយោធាមិនធម្មតា រួមទាំងចលនាឧទ្ធម្ភាគចក្រ និងការបាញ់ប្រហារ និងជំរុញឱ្យកងកម្លាំងអ៊ីរ៉ាក់បើកការស៊ើបអង្កេតជាបន្ទាន់។
យ៉ាងណា អ៊ីស្រាអែលបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងធ្វើការវាយប្រហារយ៉ាងខ្លាំង បណ្តាលឱ្យទាហានអ៊ីរ៉ាក់ម្នាក់ស្លាប់។ ពេលនោះ អ៊ីរ៉ាក់បានសួរអំពីកាលៈទេសៈនៃឧប្បត្តិហេតុ ហើយសហរដ្ឋអាមេរិកថា ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ។
លោក Qais al-Mohammadi អនុប្រធានប្រតិបត្តិការកងទ័ពអ៊ីរ៉ាក់និយាយថា៖ « ប្រតិបត្តិការដ៏ធ្វេសប្រហែសនេះត្រូវបានអនុវត្តដោយគ្មានការសម្របសម្រួល ឬការយល់ព្រម»។
ផ្ទុយទៅវិញ មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់ទៀតបានសម្តែងការព្រួយបារម្ភពីអ្វីដែលកើតឡើង ដោយនិយាយថា៖ « វាហាក់ដូចជាមានកម្លាំងមួយមានវត្តមាននៅលើដីមុនពេលការវាយប្រហារ ដោយបានដកថយពីលើអាកាស និងធ្វើប្រតិបត្តិការហួសពីសមត្ថភាពរបស់អង្គភាពរបស់យើង»។
ដោយឡែក លោក Tomer Bar នាយសេនាធិការកងទ័ពអាកាសអ៊ីស្រាអែល ធ្លាប់បានថ្លែងថា៖ « កងកម្លាំងពិសេសកំពុងអនុវត្តប្រតិបត្តិការពិសេស អំឡុងពេលប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់»៕
ប្រែដោយ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


