Connect with us

ព័ត៌មានអន្ដរជាតិ

៣ ខែដើមឆ្នាំ ម៉ាឡេស៊ីទទួលភ្ញៀវទេសចរជាង ១០ លាន​នាក់ ច្រើនបំផុតនៅអាស៊ីអាគ្នេយ៍​

បានផុស

នៅ

​ប្រទេស​ម៉ាឡេស៊ីបានស្វាគម​ភ្ញៀវទេសចរចំនួន ១០,៦ លាននាក់​ក្នុងត្រីមាសទី១ ដើម​ឆ្នាំនេះ ​​ដោយ​កើនឡើង ៥% ​ឆ្នាំលើឆ្នាំ និងច្រើនបំផុតនៅតំបន់​អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី​ លោក Tiong King Sing បាន​និយាយថា ចំនួនភ្ញៀវទេសចរនៅតែបន្តកើនឡើង ទោះបីជាមានជម្លោះ​នៅមជ្ឈិមបូព៌ាក៏ដោយ។ លោកថា ខណៈភ្ញៀវពីមជ្ឈិមបូព៌ាធ្លាក់ចុះ ភ្ញៀវពីបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប បាន​កើនឡើងបន្តិច​។

ថៃដែលធ្លាប់ជាទិសដៅកំពូលនៅតំបន់ បាន​ធ្លាក់ចុះមកត្រឹមលេខ ២ ដោយ​ទទួលភ្ញៀវ ៩,៣ លាន​នាក់ នៅត្រីមាសទី១​ ដោយ​ធ្លាក់ចុះ ២,៣% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន។ វៀតណាម​ឯណោះវិញ​ បាន​ទទួល​ភ្ញៀវបរទេស ៦,៧៦ លាននាក់ ដែលជាតួលេខត្រីមាសខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសនេះ។ ​

គេមើលឃើញថា ម៉ាឡេស៊ីបាន​ក្លាយជាទិសដៅទេសចរណ៍​ដ៏ពេញនិយមនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដែលជំរុញដោយគោលនយោបាយទិដ្ឋាការ និងភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសនេះ​បាន​ទទួលភ្ញៀវ ៤២,២ លាននាក់នៅឆ្នាំ ២០២៥ ហើយកំណត់គោលដៅឱ្យបាន ៤៧ លាននាក់ នៅឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម