ជីវិតកម្សាន្ដ
លោក ហង់ ភូមិរ៉ា ទម្លាយទិដ្ឋភាពក្រោយឆាកព្រឹត្តិការណ៍វប្បធម៌ជាតិ ពេញដោយមោទនភាពចំពោះសិស្ស
លោក ហង់ ភូមិរ៉ា គ្រូរបាំ និងមន្រ្តីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទម្លាយទិដ្ឋភាពក្រោយឆាកសិស្សរបស់ខ្លួនជាច្រើនសន្លឹក ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កាលពីខែមេសាកន្លងទៅ ដោយរំលឹកអនុស្សាវរីយ៍ចំពោះការខិតខំប្រឹងប្រែង និងស្មារតីរួបរួមរបស់យុវជន ដើម្បីសិល្បៈវប្បធម៌ខ្មែរ។

តាមរយៈសំណេរដែលភ្ជាប់ជាមួយរូបភាពប៉ុន្មានសន្លឹក លោក ហង់ ភូមិរ៉ា គ្រូរបាំនៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានរៀបរាប់ថា “រំលឹកអនុស្សាវរីយ៍នគរសង្ក្រាន្ត កម្លាំងស្មារតីរួមរបស់យុវជន” ដែលបង្ហាញឱ្យឃើញពីភាពស្និទ្ធស្នាល ការលះបង់ និងការរួមចំណែករបស់យុវជន ក្នុងការថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ជាតិឱ្យនៅតែមានជីវិតរស់រវើក។
ទន្ទឹមនឹងការបង្ហាញទិដ្ឋភាពការងារក្រោយឆាកនេះ លោកក៏បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះសិស្សរបស់ខ្លួនផងដែរ ដោយលោកបានលើកឡើងថា “ខ្ញុំមានសេចក្តីរំភើប សិស្សខ្ញុំសុទ្ធតែជាមនុស្សពូកែទាំងអស់។ បូជាសម្រាប់ជាតិមាតុភូមិនៃវប្បធម៌មួយនេះ”។

សារមួយនេះ បានធ្វើឱ្យសាធារណជនជាច្រើនមានការចាប់អារម្មណ៍ និងសរសើរចំពោះទឹកចិត្តរបស់គ្រូបង្ហាត់រូបនេះ ដែលបានចំណាយពេលវេលា កម្លាំងកាយ និងចិត្ត ដើម្បីបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យស្រលាញ់សិល្បៈបុរាណខ្មែរ និងចូលរួមអភិរក្សមរតកវប្បធម៌ជាតិឱ្យបានគង់វង្ស។

គួររំលឹកថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺជាវេទិកាវប្បធម៌ដ៏ធំមួយដែលបានផ្តល់ឱកាសឱ្យយុវជនសិល្បៈពីបណ្តាខេត្តនានា បង្ហាញសមត្ថភាព និងផ្សព្វផ្សាយសិល្បៈប្រពៃណីខ្មែរ ទៅកាន់ភ្ញៀវទេសចរ និងសាធារណជនយ៉ាងទូលំទូលាយ។ ក្នុងចំណោមនោះ ក្រុមយុវជនដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីលោក ហង់ ភូមិរ៉ា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍លើកស្ទួយជាតិដ៏ឱឡារឹកនោះផងដែរ៕










-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


