ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ជាង៤០ភាគរយនៃប្រជាជនស៊ូដង់ កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ
ប្រជាជនស៊ូដង់ជាង ៤០ភាគរយ កំពុងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ជាមួយសង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំ នាំឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។ យោងតាមរបាយការណ៍របស់អ្នកឃ្លាំមើលភាពអត់ឃ្លានសកល។
យោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ អង្គការចាត់ថ្នាក់សន្តិសុខស្បៀង (IPC) គាំទ្រដោយអង្គការសហប្រជាជាតិលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនស៊ូដង់ជិត ១៩,៥ លាននាក់ កំពុងប្រឈមនឹងស្ថានភាពដ៏លំបាក។

សង្គ្រាមស៊ីវិលរយៈពេលបីឆ្នាំរបស់ប្រទេសស៊ូដង់ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ទីជម្រកនៅក្នុងប្រទេស ក៏បានបង្កើតឱ្យមានកម្រិតនៃភាពអត់ឃ្លាន និងទុរ្ភិក្សយ៉ាង។
របាយការណ៍ IPC បញ្ជាក់ថា តំបន់ចំនួន១៤ នៅក្នុងរដ្ឋ North Darfur, South Darfur និង South Kordofan នៅតែប្រឈមនឹងហានិភ័យនៃទុរ្ភិក្ស ហើយមានមនុស្ស ១៣៥ ០០០នាក់ ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានខ្លាំងបំផុត។
លោកស្រី Grace Oongee ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសថា៖ « ជាលទ្ធផលនៃវិបត្តិអត់ឃ្លាន គ្រួសារនានាត្រូវបានបង្ខំឱ្យចូលទៅក្នុងយន្តការស៊ូទ្រាំយ៉ាងអាក្រក់»។
លោកស្រី Oonge ប្រាប់សារព័ត៌មាន Al Jazeera ថា៖ « យើងទទួលបានរបាយការណ៍អំពីគ្រួសារដែលត្រូវបានបង្ខំឱ្យហូបស្លឹកឈើ បង្ខំឱ្យហូបចំណីសត្វ រីឯរបាយការណ៍មួយចំនួនបង្ហាញថាគ្រួសារខ្លះលួចចូលទៅក្នុងកន្លែងសម្លាប់សត្វ(គោ ក្របី) ដែលបិទទ្វារ ទៅយកស្បែកសត្វមកបរិភោគ ដើម្បីរស់»។
លោកស្រីព្រមានថា ទាំងកង្វះខាតលទ្ធភាពទទួលបានអាហារ និងមណ្ឌលសុខភាព នឹងនាំឱ្យមនុស្សជាច្រើនស្លាប់។ តួលេខមួយចំនួនពីរបាយការណ៍ IPC និងតួលេខផ្សេងទៀត អាចមិនមែនជាចំនួនពិតប្រាកដនៃអ្វីដែលកំពុងកើតឡើងនៅលើដីនេះទេ៕
អ្នកឃ្លាំមើលសកលក៏បាននិយាយផងដែរថា កុមារប្រមាណ ៨២៥ ០០០ នាក់នឹងទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដោយសារភាពអសន្តិសុខ ការរឹតត្បិតការចូលប្រើប្រាស់ និងការកាត់បន្ថយថវិកាធ្វើឱ្យការដឹកជញ្ជូនជំនួយទៅកាន់តំបន់ជាច្រើននៃប្រទេសមានការលំបាក៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


