ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េមួយ មានគម្រោងរៀបចំជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kim Andy អគ្គនាយករងទទួលបន្ទុកផ្នែកទីផ្សារនៃក្រុមហ៊ុន Sky Angkor Airlines នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពទូទៅនៃការធ្វើដំណើរតាមអាកាសចរណ៍ Sky Angkor Airlines ទៅមករបស់ប្រជាជនកម្ពុជា និងកូរ៉េ ព្រមទាំងបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងគោលដៅសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាជនខ្មែរដែលតែងតែទុកចិត្ត និងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Sky Angkor និងបង្កើនចំនួនអ្នកទេសចរកូរ៉េទៅទស្សនាប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកឯកអគ្គរាជទូតក៏បានជម្រាបលោក Kim អំពីគម្រោងរៀបចំព្រឹត្តិការណ៍ធំៗរបស់ស្ថានទូតក្នុងពេលខាងមុខ និងបានស្នើក្រុមហ៊ុនចូលរួមហសហការគាំទ្រផងដែរ។ ទន្ទឹមនឹងនេះ លោកបានជម្រាបលោក Kim ថាមានភ្ញៀវទេសចរកូរ៉េ និងបរទេសជាច្រើនមានបំណងទៅទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ដូច្នេះសង្ឃឹមថាក្រុមហ៊ុននឹងពិចារណាពិនិត្យលទ្ធភាពបើកជើងហោះហើរត្រង់ពីទីក្រុងសេអ៊ូល ទៅខេត្តសៀមរាប ដើម្បីសម្រួលដល់អ្នកទេសចរ ដែលមានបំណងធ្វើដំណើរកំសាន្តដោយផ្ទាល់ទៅកាន់ខេត្តសៀមរាប។

ជាការឆ្លើយតប លោក Kim បានមានប្រសាសន៍ថាក្រុមហ៊ុន Sky Angkor Airlines ក៏មានគម្រោងរៀបចំជើងហោះហើរត្រង់ទៅខេត្តសៀមរាបសម្រាប់រដូវរងារខាងមុខនេះផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


