Connect with us

ព័ត៌មានជាតិ

វិនិយោគិនកូរ៉េ ​៥ក្រុមហ៊ុន​ នឹងមកសិក្សាពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា នាខែមិថុនា ខាងមុខនេះ

បានផុស

នៅ

វិនិយោគិនកូរ៉េ ចំនួន​៥​ ក្រុមហ៊ុន នឹងមកសិក្សាពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ជំហានដំបូង នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee Mooncheol នាយកប្រតិបត្តិក្រុមហ៊ុន Aerobi Co., Ltd និងលោក Song Young-Ho គ្រូបង្វឹកកីឡាវាយសី នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ក្រោមការសម្របសម្រួលរបស់លោក Kim Yun Tae នាយកសារមន្ទីរពហុវប្បធម៌កូរ៉េ។

នៅក្នុងជំនួបនេះ លោក Kim បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលមានឱកាសអញ្ជើញមកស្ថានទូតសាជាថ្មី និងបានជម្រាបពីវឌ្ឍនភាពនៃការងារសហការក្នុងការស្វែងរកអ្នកវិនិយោគកូរ៉េ ដើម្បីទៅសិក្សាពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលលោកមានគម្រោងដឹកនាំក្រុមហ៊ុនចំនួន​៥​ ទៅកាន់ប្រទេសកម្ពុជា ជាជំហានដំបូង នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមអ្នកវិនិយោគកូរ៉េនៅកម្ពុជា លោក Kim បានសំណូមពរឱ្យស្ថានទូតជួយសម្របសម្រួលជំនួបជាមួយក្រសួង-ស្ថាប័ន និងក្រុមហ៊ុនជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងសិក្សាបន្ថែមពីឱកាសវិនិយោគជាមួយគ្នានាពេលអនាគត។

ជាការឆ្លើយតប លោក ឃួន ផុនរតនៈ បានជម្រាបជូនភាគីក្រុមហ៊ុនថា ស្ថានទូតនឹងជួយសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា និងសំណើសុំជួបជាមួយភាគីពាក់ព័ន្ធកម្ពុជា​ និងបន្តគាំទ្រក្រុមហ៊ុនឱ្យទទួលបានផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ លោកអគ្គរាជទូត បានថ្លែងអំណរគុណ លោក Kim ដែលតែងតែសហការ សម្របសម្រួលការងារ និងណែនាំក្រុមហ៊ុនមួយចំនួនដើម្បីស្វែងយល់បន្ថែមពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជានាពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម