ព័ត៌មានជាតិ
នគរបាលជាតិកម្ពុជា-កូរ៉េ ព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនបន្ថែមទៀត
នគរបាលជាតិកម្ពុជា-កូរ៉េ បានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីប្រឆាំងនឹងបទល្មើសឆ្លងដែន ដែលត្រូវបានចាត់ទុកថាជាគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខតំបន់ និងដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការឯកភាពនេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា នៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រយុទ្ធសាស្ត្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលផ្លែផ្កាជំនួប បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរ បានបង្ហាញនូវទស្សនៈរួមថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងក្រុមធ្វើប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកដោយបានបញ្ជាក់នូវការប្តេជ្ញាចិត្តជាថ្មីថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់កងកម្លាំងនគរបាល គឺមានសារៈសំខាន់ខ្លាំងក្នុងការធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២ និងការកសាងសន្តិសុខសាធារណៈក្នុងតំបន់។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានដោយក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ (CKJTFK) អគ្គស្នងការនគរបាលជាតិទាំងពីរបានព្រមព្រៀងគ្នាពង្រីកវិសាលភាពប្រតិបត្តិការរបស់ ក្រុមការងារ CKJTFK។ បន្ទាប់ពីថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមការងាររួមនេះ នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែតុលា ឆ្នាំ២០២៥ មន្ត្រីនគរបាលកូរ៉េបាននិងកំពុងធ្វើការរួមគ្នាជាមួយមន្ត្រីនគរបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធផ្សេងទៀតប្រឆាំងនឹងពលរដ្ឋកូរ៉េ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥កន្លងមក។
លទ្ធផលការងារលេចធ្លោរបស់ក្រុមការងារ CKJTFK បាននាំឱ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលជាមូលដ្ឋានគ្រឹះសម្រាប់ការការពារពលរដ្ឋកូរ៉េនៅកម្ពុជាក្នុងអំឡុងប្រតិបត្តិការយ៉ាងសកម្មរយៈពេល ៤ ខែ (ចាប់ពីខែធ្នូឆ្នាំ២០២៥ ដល់ខែមីនាឆ្នាំ២០២៦)។ ក្រុមការងារ CKJTFK ទទួលបានជោគជ័យក្នុងការចាប់ខ្លួនឧក្រិដ្ឋជនសំខាន់ៗសរុបចំនួន ១៦៦នាក់ រួមទាំងជនជាតិកូរ៉េ ដែលរត់គេចខ្លួនចូលមកសម្ងំនៅប្រទេសកម្ពុជា និងបានជួយសង្គ្រោះពលរដ្ឋកូរ៉េចំនួន ៥ រូប ពីការឃុំឃាំង ដែលបង្ហាញពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងការការពារពលរដ្ឋកូរ៉េនៅកម្ពុជា។

ផ្អែកលើលទ្ធផលការងារលេចធ្លោទាំងនេះ ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលុបបំបាត់បទល្មើសឆ្លងដែនតាមរយៈការឈានដល់កិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ក្រុមការងារ CKJTFK ដែលបច្ចុប្បន្នមានកម្រិតត្រឹមតែបទល្មើសពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយដាក់រួមបញ្ចូលទាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។
ការពង្រីកកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាវិធានការបុរេសកម្ម នឹងជួយជំរុញដល់ការចែករំលែកព័ត៌មានតាមពេលវេលាជាក់ស្តែង និងប្រតិបត្តិការស៊ើបអង្កេតរួមគ្នា ស្របតាមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសនីមួយៗ ដើម្បីឆ្លើយតបទៅនឹងបណ្តាញឧក្រិដ្ឋជនដែលកំពុងពង្រីកវិសាលភាពបង្កើតមជ្ឈមណ្ឌលយុទ្ធសាស្ត្ររបស់ពួកគេ នៅអាស៊ី អាគ្នេយ៍៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


