ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា គាំទ្រការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យកែច្នៃចំណីអាហារជាមួយកូរ៉េ
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ស្ថានទូត បន្តគាំទ្រលើការសហការលើគម្រោងនានារបស់វិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នាពេលខាងមុខ។ នេះ បើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

ការលើកឡើងរបស់ លោក ឃួន ផុន រតនៈ បន្ទាប់ពីលោកទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី JUNG Kyung Hee អ្នកគ្រប់គ្រងនៃវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។

តាមប្រភពដដែល ក្នុងជំនួប លោកស្រី JUNG Kyung Hee បានធ្វើបច្ចុប្បន្នជូនឯកអគ្គរាជទូតកម្ពុជា អំពីវឌ្ឍនភាពគម្រោងសហប្រតិបត្តិការរវាងវិទ្យាស្ថានស្រាវជ្រាវចំណីអាហារកូរ៉េ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ដែលស្ថាប័នទាំងពីរបានអនុវត្តគម្រោងរួមគ្នាលើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងសហគ្រាសធុនតូច និងមធ្យមលើការកែច្នៃចំណីអាហារ តាំងពីឆ្នាំ ២០១៨ ហើយបានសាងសង់ និងសម្ពោធមជ្ឈមណ្ឌលកែច្នៃចំណីអាហារកម្ពុជា-កូរ៉េ TASK នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ។ បន្ថែមពីនេះ លោកស្រីបានស្នើសុំស្ថានទូតបន្តផ្តល់កិច្ចសហការលើគម្រោងជាបន្តបន្ទាប់របស់វិទ្យាស្ថាន និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជានាពេលខាងមុខបន្តទៀត។
ជាការឆ្លើយតប ឯកអគ្គរាជទូតបញ្ជាក់ថា៖ “ស្ថានទូតបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើគម្រោងនានារបស់វិទ្យាស្ថាននាពេលខាងមុខ”។
ក្រៅពីការបញ្ជាក់ពីជំហគាំទ្រ, លោក ឃួន ផុនរតនៈ ក៏បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានដែលបានចូលរួមចំណែកក្នុងការជួយបណ្តុះបណ្តាលមន្ត្រីជំនាញ និងសហគ្រាសធុនតូច-មធ្យមរបស់កម្ពុជា។ លោកថា ការងារនេះ នឹងអាចជួយបង្កើនសមត្ថភាពផលិត និងលើកកម្ពស់ស្តង់ដារផលិតផលកម្ពុជា ឱ្យស្របតាមលក្ខខណ្ឌនាំចេញទៅបរទេស ពិសេសប្រទេសកូរ៉េតែម្តង៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


