Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​នឹង​បង្កើត​មូល​ដ្ឋាន​ទ័ព​​អចិន្ត្រៃយ៍ នៅ​ប៉ូឡូញ ដើម្បីការ​ពារសម្ព័ន្ធ​មិត្តនៅ​អឺរ៉ុបខាងកើត​

បានផុស

នៅ

​ទោះ​បី​ជា​រដ្ឋ​បាល ​លោក ដូណាល់​ ត្រាំ តែង​តែ​បង្ហាញការ​ថ្នាំងថ្នាក់​​​ជាមួយ​សម្ព័ន្ធ​មិត្ត​នៅ​អឺរ៉ុប​មិន​ព្រម​ជួយ​ខ្លួន​ ដើម្បី​វាយ​ប្រហារ​អ៊ីរ៉ង់ ​នាពេល​ថ្មីៗ​នេះ​ក្តី ក៏​អាមេរិក​មិន​ភ្លេច​ការពារ​សម្ព័ន្ធ​មិត្ត​ពី​ភាព​មិន​ប្រាកដ​ប្រ​ជា​ដែល​អាច​កើត​មាន​ នា​ពេល​អនាគត​ឡើយ​​។​

កាល​ពី​ម្សិល​មិញ​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ​ លោក Wladyslaw Kosiniak-Kamysz លើក​ឡើង​​ថា លោក​បាន​ស្នើជាផ្លូវការទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​​ការ​បង្កើតមូលដ្ឋាន​យោធា​អាមេរិក​ថ្មី​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេសប៉ូឡូញ ជាសញ្ញាបង្ហាញពី​បំណងរបស់​ទីក្រុងវ៉ាសូវីក្នុង​ការពង្រឹង​វត្តមាន​យោធា​រយៈ​ពេលវែងរបស់អាមេរិក​ នៅ​ភាគ​ខាង​កើត​​អឺរ៉ុប​។ នេះ​បើ​យោង​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦ ។

រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ប៉ូឡូញ លោក Kamysz ។ រូបភាព៖ AA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kamysz សរសេរ​លើ​បណ្តាញ​សង្គម X ថា៖ « ការចូលរួម​របស់​សហរដ្ឋអាមេរិក​ក្នុងសន្តិសុខ​របស់​ប៉ូឡូញមិន​ថយចុះទេ។ ផ្ទុយ​ទៅវិញ វាអាចកាន់​តែកើន​ឡើង។ ប្រទេសប៉ូឡូញ​ដែល​មាន​សុវត្ថិភាព​ មានន័យថា​មាន​កងទ័ពរឹងមាំ សង្គមរឹងមាំ និងសម្ព័ន្ធភាពរឹងមាំ»។

យ៉ាង​ណា មិនទាន់មានព័ត៌មាន​លម្អិត​ណាមួយ​ ចេញផ្សាយទាក់​ទង​នឹងទីតាំង ទំហំ ឬមុខងារដែល​អាចកើតមាន​នៃកន្លែងដែលបានស្នើឡើង​នោះទេ​។

ការប្រកាសនេះ​កើតឡើង​ ពេលប្រទេសណាតូ​ទាំង​អស់​បន្តវាយតម្លៃ ​នូវជំហរ​ការពារជាតិរបស់ពួកគេឡើងវិញ ចំពោះ​ភាពមិនប្រាកដ​​ប្រជាកាន់តែខ្លាំងឡើង​លើ​បរិយាកាសសន្តិសុខអឺរ៉ុបរយៈពេល​វែង។

ការ​ប្រកាស​នេះ​ក៏​កើតឡើង អំឡុងពេលមាន​ការជជែកវែកញែក​ពីរូបភាព​​នាពេលអនាគត​នៃវត្តមានយោធាអាមេរិក​នៅអឺរ៉ុប បន្ទាប់ពីមាន​របាយ​ការណ៍ក្នុងសប្តាហ៍ថ្មីៗនេះ​ថា ទីក្រុងវ៉ាស៊ីនតោនកំពុង​ពិនិត្យ​ដាក់​ពង្រាយកងទ័ព និង​សព្វាវុធ​ ​​នៅទូទាំងទ្វីបឡើងវិញ។

មន្ត្រី​ប៉ូឡូញអះ​អាង​​ម្តងហើយម្តងទៀតថា ការ​ប្តេ​ជ្ញា​ចិត្ត​របស់សហរដ្ឋអាមេរិក​ ចំពោះប្រទេសប៉ូឡូញ​នៅតែមិនផ្លាស់ប្តូរ ​ទោះ​បីជាមានការពិភាក្សាយ៉ាងទូលំទូលាយ​អំពីឥរិយាបថ​និងការ​ចែក​រំលែកបន្ទុក​នានាក្នុងអង្គការណាតូ​ក៏ដោយ។

នាយករដ្ឋ​មន្ត្រីប៉ូឡូញ​ លោក Donald Tusk និង លោក Kosiniak-Kamysz បាន​សង្កត់ធ្ងន់ក្នុង​សប្តាហ៍ថ្មីៗនេះថា ប្រទេសប៉ូឡូញ​នៅតែ​ជាដៃគូសន្តិសុខដ៏ជិត​ស្និទ្ធបំផុតមួយរបស់​ទីក្រុងវ៉ាស៊ីនតោននៅ​អឺរ៉ុប។

គួរ​បញ្ជាក់​ថា ប្រទេស​ប៉ូឡូញ​បាន​ពិភាក្សា​ជាមួយ​សហរដ្ឋ​អាមេរិក​យូរ​ឆ្នាំ​មក​ហើយ ពី​ការ​ដាក់​មូល​ដ្ឋាន​ទ័ព​ថ្មី​នៅ​លើ​ទឹក​ដី​ខ្លួន ចាប់​តាំង​ពីសង្រ្គាម​​​រុស្ស៊ី​-អ៊ុយ​ក្រែន​នៅ​ឆ្នាំ ២០២២ ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម