ព័ត៌មានអន្ដរជាតិ
តើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?
ការបើកការលក់អាវុធទំនើបៗពីអាមេរិក ទៅឲ្យអារ៉ាប៊ីសាអូឌីតក្នុងពេលដ៏តានតឹងនៅក្នុងតំបន់បែបនេះ ដើម្បីបន្ថែមនូវសមត្ថភាពការពារខ្លួនកាន់តែមានប្រៀប ប៉ុន្តែវាក៏កំពុងរុញច្រានប្រទេសនេះឲ្យខិតជិតទៅរកហានិភ័យសង្គ្រាមតំបន់កាន់តែខ្លាំង ចំពេលដែលជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែឡើងកម្តៅយ៉ាងគំហុក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera ក្រសួងការបរទេសអាមេរិក ទើបតែបានអនុម័តលើកិច្ចព្រមព្រៀងលក់អាវុធតម្លៃប្រមាណ ១.៩៦ ប៊ីលានដុល្លារ ទៅឲ្យអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ព្រះរាជាណាចក្រមួយនេះ។
កញ្ចប់អាវុធនេះរួមបញ្ចូលទាំងប្រព័ន្ធឧបករណ៍បាញ់កាំជ្រួចចម្រុះទំនើប APKWS ចំនួន ២០,០០០ គ្រាប់ ដែលរចនាឡើងដើម្បីកម្ទេចដ្រូន និងមីស៊ីល។ សេតវិមានបានអះអាងថា ការលក់អាវុធនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពស្វ័យការពារជាតិរបស់អារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនណាតូ ក្នុងការទប់ស្កាត់ការគំរាមកំហែងនានា ព្រមទាំងដើម្បីរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ឈូងសមុទ្រទាំងមូល។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយមើលឃើញថា ការបំពាក់អាវុធទ្រង់ទ្រាយធំនេះ កំពុងកើតឡើងចំពេលដែលអារ៉ាប៊ីសាអូឌីត កំពុងស្ថិតនៅកៀកបំផុតក្នុងហានិភ័យនៃការធ្លាក់ចូលទៅក្នុងសង្រ្គាមសារជាថ្មី ជាមួយក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់។
យោងតាមរបាយការណ៍ពី The Hindu ភាពតានតឹងបានផ្ទុះឡើងខ្លាំង បន្ទាប់ពីក្រុមហ៊ូធីបានបាញ់មីស៊ីលវាយប្រហារលើព្រលានយន្តហោះក្នុងទីក្រុង Abha ភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ ដើម្បីសងសឹកទៅនឹងការដែលរដ្ឋាភិបាលយេម៉ែនបានវាយប្រហារលើព្រលានយន្តហោះ Sanaa ក្នុងបំណងបង្វែរទិសដៅហោះហើររបស់ប្រតិភូក្រុមហ៊ូធី ដែលត្រឡប់មកពីពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។
ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហ៊ូធី លោក Abdul-Malik al-Houthi បានចេញមុខព្រមានចំៗថា រាល់ហេដ្ឋារចនាសម្ព័ន្ធប្រេង និងទីតាំងសំខាន់ៗទាំងអស់របស់អារ៉ាប៊ីសាអូឌីត នឹងក្លាយជាគោលដៅនៃការវាយប្រហារដោយមីស៊ីល និងដ្រូន ប្រសិនបើទីក្រុងរីយ៉ាដ លូកដៃចូលរួមចំណែកក្នុង «យុទ្ធនាការឈ្លានពាន» ប្រឆាំងនឹងយេម៉ែន ឬជ្រើសរើសផ្លូវបង្កើនជម្លោះយោធា។
ដូច្នេះហើយ ទោះបីជាអាវុធរបស់អាមេរិកជួយឲ្យអារ៉ាប៊ីសាអូឌីតមានខែលការពារខ្លួនរឹងមាំ និងមានប្រៀបជាងមុនក៏ពិតមែន ប៉ុន្តែនៅក្នុងបរិបទដែលអាមេរិកកំពុងបង្កើនការបិទផ្លូវទឹក និងវាយប្រហារលើអ៊ីរ៉ង់ ការផ្ទុកអាវុធទាំងនេះបានប្រែក្លាយអារ៉ាប៊ីសាអូឌីត ឲ្យទៅជាផ្ទាំងស៊ីបដ៏គ្រោះថ្នាក់បំផុតមួយ ដែលងាយនឹងត្រូវទាញចូលទៅក្នុងសង្រ្គាមទ្រង់ទ្រាយធំក្នុងតំបន់មជ្ឈិមបូព៌ាដោយជៀសមិនរួចឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
អាមេរិក អនុម័តលក់អាវុធ និងកញ្ចប់ថែទាំយោធា ឲ្យអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ក្នុងតម្លៃជាង២ពាន់លានដុល្លារ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


