ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានហៅកូរ៉េខាងត្បូង ថាជា «អាយ៉ង» ក្រោយចូលរួមធ្វើសមយុទ្ធជើងទឹកដែលដឹកនាំដោយអាមេរិក ហើយថែមទាំងប្រកាសថា ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ត្រូវតែទទួលខុសត្រូវចំពោះការកើនឡើងកម្តៅយោធាដែលមិនអាចទាយទុកជាមុនបាន នៅក្នុងតំបន់។

ការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានធ្វើឡើងបន្ទាប់ពីសមយុទ្ធ Rim of the Pacific (RIMPAC) នៅកោះហាវ៉ៃរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន ដែលបានឃើញកងទ័ពជើងទឹកកូរ៉េខាងត្បូង ដឹកនាំកងកម្លាំងជើងទឹកជាលើកដំបូង។
សមយុទ្ធនេះត្រូវបានគេចាត់ទុកជាសមយុទ្ធជើងទឹកអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក និងត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង។ យោងតាមគេហទំព័រ RIMPAC បានឲ្យដឹងថា មានប្រទេសប្រហែល ៣០ បានចូលរួមក្នុងឆ្នាំនេះ រួមមានជប៉ុន កាណាដា និងអូស្ត្រាលី ។
KCNA បាននិយាយថា កងកម្លាំងអាយ៉ងកូរ៉េខាងត្បូង បានចូលរួមជាសមាសភាគដ៏សំខាន់ នៅចំពេលដែលការឃុបឃិតគ្នាខាងយោធា កំពុងក្លាយជាការបើកចំហកាន់តែខ្លាំងឡើង ដោយយោងទៅលើការគូសបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងត្បូង-ជប៉ុន នាពេលថ្មីៗនេះ និងទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយអង្គការណាតូ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ក៏បាននិយាយផងដែរថា RIMPAC មិនមែនគ្រាន់តែជា «សមយុទ្ធធម្មតាប្រឆាំងនឹងសត្រូវសន្មត» នោះទេ ប៉ុន្តែវាគឺជាការបង្ហាញសង្រ្គាមដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានគោលដៅលើបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការពិតទាំងអស់នេះបង្ហាញយ៉ាងច្បាស់ថា សមយុទ្ធទាំងនេះមានបង្កប់យុទ្ធសាស្ត្រវាយប្រហារទុកជាមុន ពោលគឺត្រៀមលក្ខណៈវាយកម្ទេចមុន ប្រសិនបើឃើញសញ្ញាថាគូសត្រូវ (កូរ៉េខាងជើង) ចង់បាញ់មីស៊ីល ឬអាវុធនុយក្លេអ៊ែរ។
ប្រភពនេះក៏បានរិះគន់បន្ថែមទៀតចំពោះសមយុទ្ធរួមគ្នារវាងកងម៉ារីនក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ដោយលើកឡើងថា សមយុទ្ធផ្លូវអាកាសរួមគ្នា បានធ្វើការក្លែងធ្វើ «ការជ្រៀតចូលយ៉ាងជ្រៅទៅក្នុងតំបន់ខាងក្រោយរបស់សត្រូវ» ចេញពីនាវាផ្ទុកយន្តហោះ USS Essex របស់កងទ័ពជើងទឹកអាមេរិក។
គួររម្លឹកឡើងវិញថា នេះជាលើកទីមួយហើយ ក្នុងរយៈពេលប្រហែលមួយឆ្នាំ និងបីខែ ដែលកូរ៉េខាងជើងបានប្រើប្រាស់ពាក្យ «អាយ៉ង» ដើម្បីសំដៅលើទីក្រុងសេអ៊ូល បន្ទាប់ពីមានឧប្បត្តិហេតុមួយកាលពីខែមេសា ឆ្នាំ២០២៥ ដែលក្នុងនោះធុងប្រេង និងប្រអប់កាំភ្លើងដែលភ្ជាប់ទៅនឹងយន្តហោះកងទ័ពអាកាស បានដាច់ចេញពីគ្នា និងធ្លាក់ចូលទៅក្នុងតំបន់ភ្នំក្នុងខេត្ត Gangwon អំឡុងពេលធ្វើសមយុទ្ធហ្វឹកហ្វឺន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ហ្សេលេនស្គី តែងតាំងរដ្ឋមន្ត្រីការពារជាតិស្តីទី ជំនួសលោក Fedorov ដែលមានបាតុកម្មគាំទ្រដ៏ខ្លាំង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


