ព័ត៌មានជាតិ
អាជ្ញាធរក្រុងដូនកែវ ផ្អាកការសាងសង់របងថ្មមួយកន្លែង ក្រោយពិនិត្យឃើញរំលោភដីចំណីផ្លូវ និងគ្មានបណ្ណកម្មសិទ្ធិច្បាស់លាស់
អាជ្ញាធរក្រុងដូនកែវ បានសម្រេចផ្អាកការសាងសង់របងថ្មមួយកន្លែងជាបណ្តោះអាសន្ន បន្ទាប់ពីចុះពិនិត្យ និងរកឃើញថា សំណង់ខាងលើបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ខណៈម្ចាស់ទីតាំងក៏មិនទាន់មានបណ្ណកម្មសិទ្ធិស្របច្បាប់បញ្ជាក់ភាពជាម្ចាស់ដីបានច្បាស់លាស់។

ការចុះពិនិត្យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក សោ សុផល អភិបាលរងក្រុងដូនកែវ តំណាងលោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ ដោយមានការចូលរួមពីមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់បារាយណ៍។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែង ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងកិច្ចប្រជុំ និងការចុះពិនិត្យនៅទីតាំងផ្ទាល់ លោកអភិបាលរងក្រុង បានណែនាំឱ្យមន្ត្រីជំនាញភូមិបាលអនុវត្តការវាស់វែងដី និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ស្របតាមនីតិវិធីច្បាប់ ដើម្បីធានាថា ការប្រើប្រាស់ដីធ្លី និងការសាងសង់សំណង់ផ្សេងៗ មិនប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងមិនរំលោភលើដីរដ្ឋ។

ជាលទ្ធផលនៃការពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ទីតាំងដីដែលកំពុងសាងសង់របងថ្មនោះ ពុំមានបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់ដីច្បាស់លាស់នៅឡើយទេ។ លើសពីនេះ ការសាងសង់ក៏ត្រូវបានសង្ស័យថាបានរំលោភលើដីចំណីផ្លូវសាធារណៈផងដែរ។

ដោយផ្អែកលើលទ្ធផលខាងលើ អាជ្ញាធរក្រុងដូនកែវ បានសម្រេចផ្អាកការសាងសង់របងថ្មជាបណ្តោះអាសន្ន រង់ចាំការត្រួតពិនិត្យ និងដោះស្រាយតាមនីតិវិធីច្បាប់បន្ថែមទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពបទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីចៀសវាងការប៉ះពាល់ដល់សម្បត្តិសាធារណៈ និងបញ្ហាវិវាទនានា៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


