ជីវិតកម្សាន្ដ
យ៉េ យ៉េ ភ័យបុកពោះខណៈរង់ចាំលទ្ធផលសំណាកជាថ្មីក្រោយព្យាបាលកូវីដជិតកន្លះខែ
តារាកំប្លែង និងសម្តែងភេទទី៣ យ៉េយ៉េ គិតមកដល់ពេលនេះនាងបានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ជិតកន្លះខែហើយ បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺមួយនេះ។
បើតាមការសង្កេតអំឡុងពេលកំពុងព្យាបាលជំងឺកូវីដ-១៩នេះដែរ មើលទៅសុខភាពរបស់ យ៉េយ៉េ ហាក់គ្មានអ្វីប្រែព្រួលនោះទេ ខណ:ពេលនេះនាងបញ្ជាក់ថា កំពុងរង់ចាំលទ្ធផលធ្វើតេស្តសំណាកជាថ្មីទាំងអារម្មណ៍ភ័យផងអរផង។

តារាភេទទី៣រូបនេះបាននិយាយថា ភ័យណាស់បន្តិចទៀតពេទ្យប្រកាសលទ្ធផលហើយតើត្រូវនៅសម្រាកព្យាបាលបន្ត ឬត្រូវបានជាសះស្បើយទៅផ្ទះ សុំពាក្យជូនពរម្នាក់មួយមកបងប្អូនទាំងអស់គ្នា។ ពាក្យជូនពររបស់បងប្អូនទាំងអស់គ្នាវាជាកម្លាំងចិត្តមួយដ៏ធំសម្រាប់ខ្ញុំនៅពេលនេះ។
យ៉េយ៉េ បន្ថែមថា ពេលនេះនាងគ្មានអ្វីក្រៅពីម្រាមដៃដប់អរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការលើកទឹកចិត្ត និងអរគុណដល់លោកគ្រូពេទ្យ ឣ្នកគ្រូពេទ្យសម្រាប់ការលះបង់មួយនេះមកដល់ប្រជាជនខ្មែរ ពេលនេះនាងបានប្រសើរឡើងច្រើនហើយ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


