ព័ត៌មានជាតិ
ដឹកប្រពន្ធចេញពីតំបន់ក្រហមទៅមន្ទីរពេទ្យ បែរជាដាច់ខ្យល់ស្លាប់តាមផ្លូវ
ភ្នំពេញ៖ ស្ត្រីម្នាក់ដែលប្រាប់ក្រុមគ្រួសារថា ចេះតែចុកចង្កេះខ្លាំងហើយក្រុមគ្រួសារព្យាយាមដឹកចេញពីផ្ទះបំរុងយកទៅមន្ទីរពេទ្យតែអកុសល បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។

យោងតាមសេចក្តីរាយការណ៍ពីលោកសេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ខែឧសភានេះ មានការភ្ញាក់ផ្អើលដោយសារតែមានស្ត្ត្រីម្នាក់ បានប្រកាច់ដាច់ខ្យល់ស្លាប់ស្ថិតនៅមុខវត្តនន្នមុនី ក្នុងក្រុមទី១ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។ យោងតាមការរៀបរាប់ពីប្តីនៃសពបានដឹងថាជនរងគ្រោះឈ្មោះស៊ុន ម៉ានី អាយុ៣០ឆ្នាំមុខរបរលក់ពោតស្ងោរស្នាក់នៅបន្ទប់ជួលភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ(ក្នុងតំបន់ក្រហម)។
ប្តីសពបានបញ្ជាក់ថា កាលពី២ថ្ងៃមុនប្រពន្ធរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ហើយគ្រូពេទ្យបានឲ្យថ្នាំមកលេបនៅផ្ទះ។ លុះដល់ផ្ទះស្ត្រីរងគ្រោះចេះតែត្អូញថាចុកចង្កេះរួចនាំគ្នាយកទឹកក្តៅច្រកដបហើយមកស្ងំនៅចង្កេះ។ តែដល់វេលាជិតភ្លឺថ្ងៃទី៥ខែឧសភានេះ ជនរងគ្រោះបានត្អូញថាចុកខ្លាំងក៏សម្រេចដឹកយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ប៉ុន្តែពេលដឹកចេញពីបន្ទប់ជួលដល់មុខវត្តនន្នមុនីដែលជាតំបន់ក្រហមដែរនោះស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅ។
លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ៣បានបញ្ជាក់បន្ទាប់ពីដាច់ខ្យល់ស្លាប់ភ្លាមៗអាជ្ញាធរបានចុះមកពិនិត្យសពស្ត្ត្រីខាងលើដែលដាក់តំកល់នៅតាមចិញ្ចើមផ្លូវមុខវត្តនន្នមុនីហើយក្នុងនោះរងចាំឲ្យគ្រូពេទ្យមកពិនិត្យសំណាកសពសិនព្រោះជាតំបន់ក្រហមខ្លាចក្រែងមានផ្ទុកជំងឺកូវីដ១៩ដែលបង្កឲ្យឆ្លងដល់ក្រុមគ្រួសារដែលចង់យកសពទៅធ្វើបុណ្យតាមប្រពៃណីយ៍នោះ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


