កីឡា
យប់នេះ បារាំង ប៉ះ ស៊ុយអែត ល្អប្រយុទ្ធដូចគ្នា តែ បារាំង មានតែមជាងលើកត្តា ២ ចំណុច
ក្រុមជម្រើសជាតិ ស៊ុយអែត នឹងត្រូវធ្វើការងារធ្ងន់នៅវគ្គ ៣២ ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup 2026 ដោយត្រូវជួបជាមួយក្រុមម្ចាស់ជើងឯក ២ សម័យកាលជម្រើសជាតិ បារាំង។

ជំនួបរវាងក្រុមទាំង ២ ត្រូវបានចាត់ទុកជាការប្រកួតដ៏តឹងតែងមួយនៅវគ្គ ៣២ ក្រុម ដោយសារពួកគេជាក្រុមកំពុងឡើងជើងដូចគ្នា។ ជាពិសេសតំបន់ប្រយុទ្ធមានសុទ្ធតែកីឡាករវ័យក្មេងល្អៗដូចគ្នា។
បារាំង មានកីឡាករឆ្នើមតំបន់ប្រយុទ្ធគួរឱ្យចាប់អារម្មណ៍ដូចជា Kylian Mbappe, Michael Olise, Ousmane Dembele និង Desire Doue ជាដើម។ ចំណែក ស៊ុយអែត វិញមាន Alexander Isak, Viktor Gyökeres និង Anthony Elanga។

ទោះបីជាយ៉ាងណា ក្រុមមាន់គកបារាំង នៅតែត្រូវបានគេមើលឃើញ ជាក្រុមមានភាគរយខ្ពស់ជាង ស៊ុយអែត ត្រង់ចំណុចធំ ២ គឺ ប្រវត្តិជួបគ្នា និងប្រព័ន្ធលេង។
ទាក់ទងនឹងប្រវត្តិជួបគ្នា ក្រុមជម្រើសជាតិ ស៊ុយអែត នៅកម្រិតឆ្ងាយពីក្រុម បារាំង ខ្លាំងមែនទែន ដោយការជួបគ្នាសរុប ២៣ លើក ក្នុងនោះ ស៊ុយអែត ចាញ់ ១២ ឈ្នះ ៦ និងស្មើ ៦។ ការជួបគ្នា ៥ លើកចុងក្រោយពីឆ្នាំ ២០១៤ ដល់ ២០២០ គឺ ស៊ុយអែត បានឈ្នះតែម្តងគត់ ខណៈជំនួបលើកចុងក្រោយនៅឆ្នាំ ២០២០ ស៊ុយអែត បានចាញ់ក្នុងលទ្ធផល ៤-២។

ប្រវត្តិជួបគ្នា គ្រាន់តែជារឿងអតីតកាល ប៉ុន្តែទម្រង់លេងនាពេលបច្ចុប្បន្ន ទើបសំខាន់ជាងនេះទៅទៀត។ ក្រៅតែពីការមានប្រៀបលើប្រវត្តិជួបគ្នា បារាំង ក៏មានប្រៀបលើប្រព័ន្ធលេងផងដែរ។ បារាំង ជាក្រុមល្អទាំងព្រម តាំងពីតំបន់អ្នកចាំទី រហូតដល់តំបន់ប្រយុទ្ធ។ ក្រុមមាន់គកឆ្លងកាត់ ៣ ប្រកួតនៅក្នុងពូល គឺបានរបូតគ្រាប់បាល់តែ ២ គ្រាប់ប៉ុណ្ណោះ ប៉ុន្តែស៊ុតចូលដៃគូវិញរហូតដល់ទៅ ១០ គ្រាប់។

ចំណែក ស៊ុយអែត វិញ បានបង្ហាញប្រព័ន្ធលេង ដោយមានភាពទន់ជ្រាយនៅតំបន់ការពារខ្លាំង។ ក្រុមនេះមានប្រព័ន្ធប្រយុទ្ធល្អ ដោយបានស៊ុតបញ្ចូលទីគូប្រកួតនៅក្នុងពូលចំនួន ៧ គ្រាប់ ប៉ុន្តែពួកគេបានរបូតគ្រាប់បាល់វិញ ៧ គ្រាប់ដូចគ្នា។ នៅក្នុងពូល ពួកគេបានឈ្នះ ១ ស្មើ ១ និងចាញ់ ១។ ការចាញ់ ១ លើកនេះ គឺពិតជាធ្ងន់ធ្ងរមែនទែន ដោយបានចាញ់ក្រុម ហូល្លង់ ៥-១។
កត្តា ២ ខាងលើ បានបង្ហាញ ថា ក្រុម បារាំង និង ស៊ុយអែត មានប្រព័ន្ធប្រយុទ្ធល្អដូចគ្នានាពេលបច្ចុប្បន្ន ប៉ុន្តែ ស៊ុយអែត ហាក់ចាញ់ច្រាប បារាំង បន្តិច ត្រង់ បារាំង មានប្រព័ន្ធប្រយុទ្ធក៏ល្អ ខណៈប្រព័ន្ធការពារវិញក៏រឹងមាំដូចគ្នា។ ចំណែក ស៊ុយអែត ជាក្រុមល្អតំបន់ប្រយុទ្ធ ប៉ុន្តែជ្រាយនៅតំបន់ការពារ។ កត្តាស្នូលនេះ នឹងធ្វើឱ្យពួកគេពិបាករបស់ក្រុម បារាំង ជាក់ជាពុំខាន។
គួរបញ្ជាក់ ថា ក្រុមជម្រើសជាតិ បារាំង និង ស៊ុយអែត នឹងជួបគ្នាវគ្គ ៣២ ក្រុមនៃព្រឹត្តិការណ៍ World Cup 2026 នាវេលាម៉ោង ៤ ព្រឹកថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


