ជីវិតកម្សាន្ដ
លោកស្រី Böttcher ប្រកាសឧបត្ថម្ភ ៥ពាន់ដុល្លារ ដល់ស្ត្រីមេម៉ាយរងគ្រោះម្នាក់ ដើម្បីជាដើមទុនកសាងជីវិតថ្មី
ក្រោយបានឃើញស្ថានភាពដ៏គួរឱ្យអាណិតរបស់ស្ត្រីមេម៉ាយម្នាក់ ដែលត្រូវបានរាយការណ៍ថា បានរងការធ្វើបាប និងហិង្សា ពីម្ចាស់ហាង កាកាសាឡន លោកស្រី Sophea Böttcher បានប្រកាសផ្តល់ថវិកាចំនួន ៥,០០០ ដុល្លារអាមេរិក ដើម្បីជួយឱ្យស្ត្រីរងគ្រោះ ដើម្បីជាដើមទុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អាចរស់នៅដោយសេចក្តីថ្លៃថ្នូរ និងកសាងជីវិតថ្មី។

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបានលើកឡើងថា ការសម្រេចចិត្តជួយនេះ កើតចេញពីក្តីមេត្តា និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅ បន្ទាប់ពីបានឃើញទឹកមុខ និងបានដឹងពីការឈឺចាប់ដែលស្ត្រីរងគ្រោះបានឆ្លងកាត់។ លោកស្រីបញ្ជាក់ថា ទឹកមុខដ៏ស្លូតបូត សុភាពរាបសារ និងគួរឱ្យអាណិតរបស់គាត់ បានធ្វើឱ្យលោកស្រីមានអារម្មណ៍ក្តុកក្តួល និងស្រក់ទឹកភ្នែក។
លោកស្រីក៏បានសង្កត់ធ្ងន់ថា គ្មានមនុស្សណាម្នាក់សមនឹងទទួលរងការវាយដំ ការប្រមាថ ឬការជិះជាន់ឡើយ។ ផ្ទុយទៅវិញ អ្នកដែលកំពុងរងទុក្ខ គួរតែទទួលបានការអាណិតអាសូរ ក្តីស្រឡាញ់ ការគោរព និងឱកាសដើម្បីចាប់ផ្តើមជីវិតថ្មី។
ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់សាធារណជន ជួយចែករំលែកព័ត៌មាននេះ ដើម្បីឱ្យស្ត្រីរងគ្រោះ ឬអ្នកដែលស្គាល់គាត់ អាចទាក់ទងមកក្រុមការងាររបស់លោកស្រី ដើម្បីទទួលបានការឧបត្ថម្ភ។
ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានមហាជនជាច្រើនសាទរ និងចាត់ទុកថា ជាទឹកចិត្តដ៏ថ្លៃថ្នូរ ដែលអាចជួយឱ្យស្ត្រីរងគ្រោះមានឱកាសឈរជើងដោយខ្លួនឯង និងចាប់ផ្តើមជីវិតថ្មីដោយក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរ៕

-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


