ព័ត៌មានអន្ដរជាតិ
ផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
ជារឿងមិនធម្មតាសោះឡើយ ដែលត្រឹមមួយខែមិថុនាប៉ុណ្ណោះ ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មានសោះឡើយ បង្កភាពវឹកវរ និងចលាចលខ្លាំងមែនទែន។

មិនក្រោម១០ដងទេ ដែលភាគខាងត្បូងប្រទេសថៃ ផ្ទុះការវាយប្រហារទាំងទ្រង់ទ្រាយតូច និងធំ ត្រឹមមួយខែ ហើយក្នុងនោះ មានទាំងការដុតបំផ្លាញ បាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក ដែលបង្កភាពអសន្តិសុខ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅ របស់ប្រជាជន។
ខាងក្រោមនេះ គឺជាករណីធំៗ ដែលកើតឡើងបន្តកន្ទុយគ្នា នៅថៃភាគខាងត្បូងក្នុងខែមិថុនា៖
🛑ថ្ងៃទី ១០ ៖ ក្រុមប្រដាប់អាវុធ បានបាញ់ប្រហារលើមន្ត្រីល្បាតចំនួន ១២ នាក់ នៅតំបន់ឧទ្យានមួយ ក្នុងស្រុក Suai Padi ខេត្ត Narathiwat។
🛑ថ្ងៃទី ១៧ ៖ ការវាយប្រហារដោយគ្រាប់បែកតាមដងផ្លូវ ក្នុងស្រុក Panare ខេត្ត Pattani ក្នុងពេលសមត្ថកិច្ចកំពុងអមដំណើរអ្នកជំងឺ បណ្តាលឲ្យសន្តិសុខមូលដ្ឋានម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
🛑ថ្ងៃទី ១៩ ៖ ក្រុមសកម្មប្រយុទ្ធ បានបំផ្ទុះគ្រាប់បែកកែច្នៃ និងបើកការឆ្មក់វាយប្រហារ លើក្រុមសមត្ថកិច្ច ក្នុងស្រុក Thanto នៃខេត្ត Yala បណ្តាលឲ្យមន្ត្រីនគរបាលល្បាតព្រំដែន ៦ នាក់ រងរបួស។
🛑ថ្ងៃទី ២៨ ៖ ក្រុមផ្តាច់ខ្លួនប្រដាប់អាវុធ ចំនួន ៦ នាក់ ស្លៀកពាក់ខ្មៅ បានធ្វើសកម្មភាព បាញ់ប្រហារ និងដាក់គ្រាប់បែក ថែមទាំងដុតកម្ទេចស្ថានីយប្រេងឥន្ធនៈ PT ចំនួន ៣ កន្លែង ក្នុងខេត្ត Yala និង Pattani។
🛑ថ្ងៃទី ២៩ ៖ គ្រាប់បែកតាមដងផ្លូវ បានផ្ទុះចំរថយន្តអ្នកធ្វើដំណើរ នៅត្រង់ផ្លូវប្រសព្វ Sapom ស្រុក Tak Bai ខេត្ត Narathiwat បណ្តាលឲ្យទេសចរ ជនជាតិម៉ាឡេស៊ី ២ នាក់រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ទាំងនេះ គ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ អំពីការវាយប្រហារធំៗ នៅភាគខាងត្បូង ខណៈមានការវាយប្រហារតូចៗ ជាច្រើនទៀត ដែលមិនត្រូវបានរាប់បញ្ចូល។
សកម្មភាពវាយប្រហារក្នុងខែនេះ ត្រូវបានអាជ្ញាធរវាយតម្លៃថា ធ្វើឡើងក្នុងគោលបំណងបង្កចលាចល បំផ្លាញទំនុកចិត្តលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងតំបន់។ ក្រោយហេតុការណ៍ទាំងនេះ កងកម្លាំងសន្តិសុខថៃ បានរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែនថៃ-ម៉ាឡេស៊ីយ៉ាងខ្លាំង៕
អត្ថបទ៖ សុវណ្ណ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


