Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ ស្នើ​ឱ្យ​ចិន​ពន្លឿន​ការ​អនុម័ត​ឥណទាន​ជំហាន​បន្ទាប់ ​សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ​

បានផុស

នៅ

កម្ពុជា​ស្នើ​ឱ្យ​ទីភ្នាក់ងារ​ចិន​សម្រាប់កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិទីភ្នាក់ងារ (CIDCA) ​ជួយ​ពន្លឿន​នីតិវិធី​នៃ​ការ​អនុម័ត​ហិរញ្ញប្បទាន​នៅ​ជំហាន​បន្ទាប់​ឱ្យ​បាន​ឆាប់​រហ័ស​សម្រាប់គម្រោងព្រែកជីកហ្វូណន​តេជោ​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី ​អនុប្រ​ធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​នៅថ្ងៃទី ​៣០ មិថុនា ​២០២៦ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់​កម្ពុជា ​ចូលជួប​ពិភាក្សា​ការងារជាមួយ​លោក Chen Xiaodong ប្រធានទីភ្នាក់ងារ CIDCA​ ​នៅក្នុងខណ្ឌ Xicheng ​រដ្ឋធានីប៉េកាំង។​

​ជំនួបពិភាក្សាការងារនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាព ​និងជំរុញ​ការ​អនុវត្តគម្រោង​ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្ស​រណៈ​នៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងកិច្ចសន្ទនាប្រកបដោយបរិយាកាសយោគយល់ និងការទូតខ្ពស់ ភាគីទាំងពីរបាន​សម្រេច​នូវ​លទ្ធផល​សំខាន់ៗជុំវិញគម្រោងអាទិភាពមានជាអាទិ៍៖

១. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៖ ភាគីចិន តាមរយៈទីភ្នាក់ងារ CIDCA បានប្រកាសផ្ដល់ការគាំទ្រជាផ្លូវការចំពោះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាយ គម្រោងផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះ តាមរយៈការផ្តល់ឥណទានសម្បទាន ហើយភាគីកម្ពុជាបានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីនៃការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស។ ២. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ ៣ (ប្រវែង ២០គីឡូម៉ែត្រ) នៅតំបន់វាលរេញ ៣.គម្រោងផ្លូវជាតិលេខ ៧ (ក្រចេះ-ស្ទឹងត្រែង) និង៤. គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម