ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងបោះជំហានទៅមុខតាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត អះអាងថា «គម្រោងព្រែកជីកហ្វូណនតេជោ» កំពុងបោះជំហានទៅមុខ តាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ។ សម្ដេច ហ៊ុន ម៉ាណែត ចេញមកបញ្ជាក់ដូច្នេះ នាព្រឹកថ្ងៃទី៤ ខែមីនា ក្នុងបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ឆ្នាំ២០២៦ នៅចំពោះមុខធុរជន និងពន្យល់ថា ពេលដែលគម្រោងនេះរួចរាល់ នឹងជួយឱ្យការដឹកទំនិញចេញពីកម្ពុជាមានភាពរលូនជាងមុន និងពឹងពាក់ប្រទេសទី៣ឡើយ។

នៅចំពោះមុខធុរជនទាំងជាតិ និងអន្តរជាតិ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ៖«គម្រោងព្រែកជីកហ្វូណនតេជោកំពុងដំណើរការតាមការគ្រោងទុក ដែលការណ៍នេះអនុញ្ញាតឱ្យទំនិញនាំចេញពីកម្ពុជាមានច្រកទៅកាន់ផ្លូវសមុទ្រដោយផ្ទាល់ និងកាត់បន្ថយការពឹងផ្អែកលើការឆ្លងកាត់ប្រទេសទី៣។»។

បើតាមអ្នកនាំពាក្យក្រសួងសាធារណការ បច្ចុប្បន្ន គម្រោងព្រែកជីកហ្វូណនតេជោ កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ តាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ ក្រោយចប់ការងារ គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ១៧០០ លានដុល្លារ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រសាងសង់ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែងជាង១៨០គីឡូម៉ែត ឆ្លងកាត់ខេត្តកណ្តាល, តាកែវ,កំពត និងខេត្តកែប ដែលមានសមត្ថភាពអនុញ្ញាតឱ្យនាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWT អាចធ្វើចរាចរណ៍ទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។
នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយក្ដីរំពឹងទុកថា នឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ ខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


