កីឡា
អបអរសាទរ! ក្រុមម្ចាស់ផ្ទះទាំង ៣ ក្នុងចំណោម ១០ ក្រុមបានឡើងវគ្គ ១៦ ក្រុមចុងក្រោយ World Cup 2026
គិតត្រឹមព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 កាន់តែរន្ធត់ ដោយរកឃើញក្រុមចំនួន ១០ បានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ ជាមួយគ្នានេះ មានក្រុមខ្លាំងៗជាច្រើនបានត្រឡប់ទៅផ្ទះ។
អ្វីដែលគួរឲ្យកត់សំគាល់ ក្រុមម្ចាស់ផ្ទះទាំង ៣ គឺ សហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា សុទ្ធតែបានឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ នៅវគ្គ ១៦ ក្រុមចុងក្រោយ អាមេរិក ជួប បែលហ្ស៊ិក ម៉ិកស៊ិក ជួប អង់គ្លេស និង កាណាដា ជួប ម៉ារ៉ុក។

- កាណាដា បានឈ្នះ អាហ្វ្រិកខាងត្បូង ១-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៤ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និងចាញ់ ស្វីស ២-១។
- ប្រេស៊ីល បានឈ្នះ ជប៉ុន ២-១ នៅវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និងឈ្នះស្កុតឡែន ៣-០។
- ប៉ារ៉ាហ្គាយ បានឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់ទី ៤-៣ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទី។ ពួកគេជាក្រុមលេខ ៣ ល្អពីការឈ្នះ ១ ស្មើ ១ និងចាញ់ ១ រកបាន ៤ ពិន្ទុ។
- ម៉ារ៉ុក បានឈ្នះ ហូឡង់ ដោយប៉េណាល់ទី ៣-២ ក្រោយស្មើគ្នា ១-១ ក្នុងពេល ១២០នាទីវគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៧ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និងឈ្នះ ហៃទី ៤-២។
- បារាំង បានឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុងក្រយ។ ពួកគេរកបាន ៩ ពិន្ទុ ឈរលេខ ១ ក្នុងពូល ពីការឈ្នះ សេណេហ្គាល់ ៣-១ និងឈ្នះ អ៉ីរ៉ាក់ ៣-០ និងឈ្នះ ន័រវែស ៤-១។
- ន័រវែស បានឈ្នះ កូតឌីវ័រ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល ពីការឈ្នះ អ៉ីរ៉ាក់ ៤-១ និងឈ្នះ សេណេហ្គាល់ ៣-២។
- ម៉ិកស៊ិក ឈ្នះ អេក្វាទ័រ ២-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេរកបាន ៩ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A ពីការឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាងត្បូង ១-០ និង ឆែក ៣-០។
- អង់គ្លេស បានឈ្នះ កុងហ្គោ ២-១ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ពីការឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង ឈ្នះ ប៉ាណាម៉ា ២-០។
- បែលហ្ស៊ិក បានឈ្នះ សេណេហ្គាល់ ៣-២ ក្នុងពេល ១២០នាទីចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ក្នុងពូល ដោយមាន ៥ ពិន្ទុ ពីការស្មើ អេហ្ស៊ិប ១-១, ស្មើ អ៉ីរ៉ង់ ០-០ និងឈ្នះ នូវែលហ្សេឡង់ ៥-១។
- អាមេរិក មានសមាជិកតែ ១០ នាក់ បានឈ្នះ បូស្នៀ ២-០ វគ្គ ៣២ ក្រុមចុងក្រោយ។ ពួកគេជាក្រុមលេខ ១ ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០ និងចាញ់ តួកគី ៣-២។

គូប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ
- កាណាដា vs ម៉ារ៉ុក
- បារាំង vs ប៉ារ៉ាហ្គាយ
- ប្រេស៊ីល vs ន័រវែ
- ម៉ិកស៊ិក vs អង់គ្លេស
- អាមេរិក vs បែលហ្ស៊ិក

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


