Connect with us

កីឡា

ពេល​នេះ ១៣ ក្រុម​​​ ​បាន​​ឡើង​វគ្គ ១៦ ក្រុម​ World Cup 2026 ខណៈនៅ​សល់​តែ ៣ ក្រុម​ទៀត​

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026 កាន់​តែ​រន្ធត់​ កាន់​តែជក់​ចិត្ត និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​ក្រុម​ជា​ច្រើន​បាន​ធ្លាក់ និង​រក​ឃើញ​ក្រុមចំនួន ១៣ បាន​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។ នៅសល់តែ ៣ ក្រុម​ទៀត​ប៉ុណ្ណោះ​សម្រាប់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ។

ក្រុម​ អេស្ប៉ាញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​ជា​ក្រុម​ទាំង ១៣ បាន​ឡើង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ៖

  1. កាណាដា ​បាន​ឈ្នះ អាហ្វ្រិក​ខាង​ត្បូង ១-០ នៅ​វគ្គ ៣២ ក្រុមចុង​ក្រោយ​។ ពួក​គេរក​បាន ៤ ពិន្ទុ ឈរ​​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប៊ូស្នៀ ១-១, ឈ្នះ កាតា ៦-០ និង​ចាញ់ ស្វីស ២-១។
  2. ប្រេស៊ីល ​បាន​ឈ្នះ ជប៉ុន ២-១ នៅ​វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេ​​រក​បាន ៧ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការស្មើ ម៉ារ៉ុក ១-១, ឈ្នះ ហៃទី ៣-០ និង​ឈ្នះស្កុតឡែន ៣-០។
  3. ប៉ារ៉ាហ្គាយ បាន​ឈ្នះ អាល្លឺម៉ង់ ដោយប៉េណាល់​ទី ៤-៣ ក្រោយ​​ស្មើគ្នា ១-១ ក្នុ​ងពេល ១២០​នាទី។ ​ពួក​គេ​ជា​ក្រុម​​លេខ ៣ ល្អ​ពី​ការ​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១ រក​បាន ៤ ពិន្ទុ។
  4. ម៉ារ៉ុក បានឈ្នះ ហូឡង់ ដោយ​ប៉េណាល់ទី ៣-២ ក្រោយ​ស្មើ​គ្នា ១-១ ក្នុង​ពេល ១២០​នាទីវគ្គ ៣២ ក្រុម​ចុង​ក្រោយ។ ពួក​គេ​រក​បាន ៧ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការ​ស្មើ ប្រេស៊ីល ១-១, ឈ្នះ ស្កុតឡែន ១-០ និង​ឈ្នះ ហៃ​ទី ៤-២។
  5. បារាំង បាន​ឈ្នះ ស៊ុយអែត ៣-០ វគ្គ ៣២ ក្រុមចុង​ក្រយ។ ពួក​គេ​រក​បាន ៩ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល ពី​ការ​ឈ្នះ សេណេហ្គាល់ ៣-១ និង​ឈ្នះ អ៉ីរ៉ាក់ ៣-០ និង​ឈ្នះ ន័រវែស ៤-១។
  6. ន័រវែស បាន​ឈ្នះ កូតឌីវ័រ ២-១ វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេរក​បាន ៦ ពិន្ទុ ឈរ​លេខ ២ ក្នុង​ពូល ពី​ការឈ្នះ អ៉ីរ៉ាក់ ៤-១ និង​ឈ្នះ សេណេហ្គាល់ ៣-២។
  7. ម៉ិកស៊ិក ឈ្នះ អេក្វាទ័រ ២-០ វគ្គ ៣២ ក្រុមចុង​ក្រោយ។ ពួក​គេ​រក​បាន ៩ ពិន្ទុ​ពេញ ឈរ​លេខ ១​ ក្នុង​ពូល A ​ពី​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០, ឈ្នះ កូរ៉េខាង​ត្បូង ១-០ និង ឆែក ៣-០។
  8. អង់គ្លេស បាន​ឈ្នះ​ កុងហ្គោ ២-១ វគ្គ ៣២ ក្រុម​ចុង​ក្រោយ។ ពួក​គេជា​ក្រុម​លេខ ១ ក្នុង​ពូល ពី​ការឈ្នះ ក្រូអាត ៤-២, ស្មើ ហ្គាណា ០-០ និង ឈ្នះ ប៉ាណាម៉ា ២-០។
  9. បែលហ្ស៊ិក បានឈ្នះ សេណេហ្គាល់ ៣-២ ក្នុង​ពេល ១២០​នាទី​ចុង​ក្រោយ។ ពួក​គេជា​ក្រុម​លេខ ១ ក្នុង​ពូល ដោយ​មាន ៥ ពិន្ទុ ពី​ការស្មើ អេហ្ស៊ិប ១-១, ស្មើ អ៉ីរ៉ង់ ០-០ និង​ឈ្នះ  នូវែលហ្សេឡង់ ៥-១។
  10. អាមេរិក បាន​ឈ្នះ បូស្នៀ ២-០ ទោះ​មាន​គ្នា​ត្រឹម​តែ ១០ នាក់ នៅ​វគ្គ ៣២ ក្រុម ។ ពួក​គេ​ជា​ក្រុម​​លេខ ១ ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០ និងចាញ់ តួកគី ៣-២។
  11. អេស្ប៉ាញ បាន​ឈ្នះ អូទ្រីស ៣-០ នៅ​វគ្គ ៣២ ក្រុម។ ពួក​គេជា​​ក្រុម​លេខ ១ ក្នុង​ពូល ដោយ​រក​បាន ៧ ពិន្ទុ ពី​ការស្មើ កាបវែរ ០-០, ឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៤-០ និង​ឈ្នះ អ៊ុយរូហ្គាយ ១-០។
  12. ព័រទុយហ្គាល់ បាន​ឈ្នះ ក្រូអាត ២-១ នៅ​វគ្គ ៣២ ក្រុម ។ ក្រុម​ជា​ក្រុម​លេខ ២ ក្នុង​ពូល រក​បាន ៥ ពិន្ទុ បន្ទាប់​ពី​ស្មើ កុងហ្គោ ១-១, ឈ្នះ អ៊ុយបេគីស្ថាន ៥-0 និង​ស្មើ កូឡុំប៊ី ០-០។
  13.  ស្វីស បាន​ឈ្នះ អាល់ហ្សេរី ២-០ នៅ​វគ្គ ៣២ ក្រុម ។ ពួក​គេ​ជា​ក្រុម​លេខ ១ ក្នុង​ពូល បន្ទាប់​ពី​បាន​​ស្មើ កាតា ១-១, ឈ្នះ ប៊ូស្នៀ ៤-១ និង​ ឈ្នះកាណាដា ២-១។
ក្រុម ព័រទុយហ្គាល់

គូ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ

  • កាណាដា vs ម៉ារ៉ុក
  • បារាំង vs ប៉ារ៉ាហ្គាយ
  • ប្រេស៊ីល vs ន័រវែ
  • ម៉ិកស៊ិក vs អង់គ្លេស
  • អាមេរិក vs បែលហ្ស៊ិក
  • បារាំង vs អេស្ប៉ាញ
ក្រុម ស្វីស
លទ្ធផល​ការ​ប្រកួត រវាង អេស្ប៉ាញ និង អូទ្រីស

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម