Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមាន​ ថា បាតុភូត​ El Nino នឹង​វិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ និង​​ខ្លាំង​​បំផុត​​​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​

បានផុស

នៅ

ទីភ្នាក់​ងារ​បម្រែ​បម្រួល​អាកាស​ធាតុ​​របស់​អង្គការសហប្រជាជាតិ(UN)ព្រមាន​នៅ​ថ្ងៃសុក្រ ថា បាតុ​ភូត El Nino នឹង​វិវឌ្ឍ​យ៉ាងឆាប់​រហ័ស​និង​​ខ្លាំង​​ក្លាបំផុត​​​ រវាង​ខែកក្កដា និងខែកញ្ញា បង្ក​ឱ្យ​មាន​ការ​ប្រែ​ប្រួល​អាកាស​ធាតុដ៏​អាក្រក់នៅ​តំបន់​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​​។

ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ តាម​រយៈ​អង្គការ​ឧតុនិយមពិភពលោក​(WMO)​​ ឱ្យ​ដឹង​ថា បាតុ​ភូត​ El Nino បាន​ចាប់ផ្តើមកើត​ឡើង​​ ហើយ វា​នឹងកើនឡើង​យ៉ាងឆាប់រហ័ស ខណៈ​អង្គការ​នេះ​ក៏​​ព្រមាន​ឱ្យ​ប្រទេសនានាត្រៀមខ្លួន​សម្រាប់ផលប៉ះ​ពាល់​។

ប្រមុខ UN លោក António Guterres ។ រូបភាព៖ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

El Nino គឺជាបាតុភូត​អាកាសធាតុធម្មជាតិមួយ ​ធ្វើឱ្យ​​សីតុណ្ហភាពផ្ទៃទឹក​នៅមហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងខាងកើត ឡើងកម្តៅ​ នាំមកនូវការប្រែប្រួល​ខ្យល់ សម្ពាធ និងលំនាំទឹកភ្លៀងទូទាំងពិភពលោក​។ ជា​ធម្មតាវាកើតឡើងរៀងរាល់​ ២ ទៅ​ ៧ឆ្នាំម្តង ហើយមានរយៈពេល​ប្រហែល៩ ទៅ ១២ខែ។

តាម​ការ​តាម​ដាន​អាកាសធាតុ​តាមរដូវសកល​ប្រចាំខែរបស់ WMO ចង្អុល​បង្ហាញពីការវិវត្ត​យ៉ាងឆាប់រហ័សរបស់​វា ​ទៅជាបាតុ​ភូត​ដ៏ខ្លាំងក្លា​ ​អំឡុង​ខែកក្កដា​ដល់ខែកញ្ញា។

ការប្រែប្រួល​អាកាសធាតុ​ដោយ​បាតុភូត El Nino ។ រូបភាព៖ NOAA

ទីភ្នាក់ងារអង្គការសហប្រជាជាតិ​ចាត់ថ្នាក់​បាតុ​ភូត​ El Nino ថា​ មាន​ទាំង​កម្រិត​ខ្សោយ មធ្យម ខ្លាំង ឬខ្លាំង​បំផុត​ មានន័យថា​ត្រូវបានកំណត់​ឱ្យឈានដល់​កម្រិតខ្ពស់បំផុត​ទីបីក្នុងចំណោម​បួន​។

អង្គការ WMO និយាយថា៖ «​ ស្ថានភាព El Nino បាន​វិវត្តនៅក្នុងតំបន់​ត្រូពិចប៉ាស៊ីហ្វិក និង​ត្រូវ​បាន​ព្យាករណ៍ថា​នឹង​កើត​ឡើង​កាន់តែខ្លាំង​ឡើង​យ៉ាងឆាប់រហ័ស​ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជា​ពិសេស​បង្កើនលទ្ធភាព​​ឱ្យ​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុធ្ងន់ធ្ងរ​ ក្នុងតំបន់​ជាច្រើននៃពិភពលោក​»។

ការព្យាករណ៍​ដោយមជ្ឈមណ្ឌល​អាកាសធាតុពិភពលោក ប្រើគំរូផ្សេងៗគ្នា បង្ហាញពីការឡើង​​កំដៅ​នៃ​សីតុណ្ហភាពមហាសមុទ្រជាប់លាប់ និងសំខាន់​នៅទូទាំងតំបន់អេក្វាទ័រ​កណ្តាល និងខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម