កូវីដ-១៩
នេះជាអ្វីដែលគួរព្រួយបារម្ភ! នៅសុខៗ អូស្រ្តាលី ផ្ទុះករណីឆ្លងក្នុងសហគមន៍ ទាំងមិនដឹងប្រភពកូវីដនៅឯណា
នៅថ្ងៃព្រហស្បតិ៍ទី៦ខែឧសភានេះ អាជ្ញាធរអូស្រ្តាលីកំពុងព្យាយាម តាមដានរកប្រភពនៃការឆ្លងជំងឺកូវីដ-១៩ដ៏អាថ៌កំបាំង ក្នុងទីក្រុងស៊ីដនី ដែលវាជាករណីឆ្លងសហគមន៍លើកដំបូងរបស់ទីក្រុងនេះ ក្នុងរយៈពេលជាងមួយខែ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរក៏បានព្រមានផងដែរថា ប្រជាពលរដ្ឋកំពុងប្រឈមនឹងករណីឆ្លងកាន់តែច្រើន។
មន្ត្រីសុខាភិបាលមានការងឿងឆ្ងល់ចំពោះករណីលើបុរសអាយុជាង៥០ឆ្នាំម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃពុធ ទោះបីគាត់មិនមានទំនាក់ទំនងអ្វីជាមួយការងារឬមនុស្សដែលមានហានិភ័យខ្ពស់ក៏ដោយ។

នាយកដ្ឋានសុខាភិបាលរបស់រដ្ឋ New South Wales បានចេញសេចក្តីជូនដំណឹងមួយ ដោយដាក់ឈ្មោះទីតាំងជាងដប់កន្លែងដែលបុរសរូបនេះបានទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមមានទាំងភោជនីយដ្ឋាន ហាងកាហ្វេនិងផ្សារទំនើបផងដែរ។
គាត់ត្រូវបានគេប៉ាន់ស្មានថា មានផ្ទុកមេរោគចាប់តាំងពីថ្ងៃទី៣០ខែមេសាមក។ គាត់គឺជាករណីដំបូងបង្អស់ ដែលត្រូវបានរាយការណ៍ក្នុងរដ្ឋ New South Wales ចាប់តាំងពីថ្ងៃទី៣១ខែមីនាមក។

អាជ្ញាធរកំពុងស៊ើបអង្កេតថាតើករណីនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងនរណាម្នាក់នៅក្នុងប្រព័ន្ធធ្វើចត្តាឡីស័កឬករណីនៅក្នុងរដ្ឋផ្សេងទៀតដែរឬក៏អត់ ហើយក៏កំពុងពិនិត្យមើលថាតើករណីនេះ គឺជាវីរុសបំប្លែងខ្លួនអ្វីផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូវីដមិនទាន់ថមថយ បែរជាផ្ទុះអំពើហិង្សាក្នុងការបោះឆ្នោត សម្លាប់មនុស្ស១៧នាក់ទៀត នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


