កូវីដ-១៩
ទៀតហើយ! ប្រជាជនឥណ្ឌារាប់ពាន់នាក់ គ្មានពាក់ម៉ាស់ ដើរក្បួនដង្ហែយកទឹកអម្រឹតថ្វាយព្រះដើម្បី កម្ចាត់កូវីដ-១៩ (មានវីដេអូ)
អ្នកមានជំនឿងប់ងល់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាក្នុងស្រុក Ahmedabad នៃរដ្ឋ Gujarat សម្រាប់ព្រឹត្តិការណ៍សាសនាមួយ ដែលរៀបចំឡើងដើម្បីកម្ចាត់ជំងឺកូវីដ-១៩។

ពួកគេទាំងនោះ បានចូលរួមពិធីដោយគ្មាននរណាពាក់ម៉ាស់ឡើយ។
ប៉ូលិសបានចាប់ផ្តើមធ្វើសកម្មភាព បន្ទាប់ពីវីដេអូនៃក្បួនដង្ហែបែបសាសនានេះ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣ខែឧសភានៅក្នុងភូមិ Navpura នៃឃុំ Sanand taluka ស្រុក Ahmedabad។
វីដេអូឃ្លីបនៃព្រឹត្តិការណ៍នេះ បានបង្ហាញស្ត្រីរាប់ពាន់នាក់ ដើរទូលក្អមដាក់ទឹកអម្រឹត ឆ្ពោះទៅប្រាសាទ Bailyadev។ បុរសមួយចំនួន បានយកក្អមទាំងនេះ ឡើងទៅកំពូលប្រាសាទហើយចាក់ទឹកអម្រឹត។

យោងតាមមន្រ្តីប៉ូលិសម្នាក់បានឲ្យដឹងថា អ្នកភូមិបានប្រមូលផ្តុំគ្នាដើម្បីដង្ហែក្បួនសាសនា ដោយពួកគេជឿជាក់ថា មេរោគកូវីដ-១៩ នឹងបាត់ខ្លួន ប្រសិនបើទឹកអម្រឹតត្រូវបានចាក់លើប្រាសាទ Bailyadev ថ្វាយដល់ព្រះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ India Today
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


