កូវីដ-១៩
ហ្វីលីពីន លេងធម៌ក្ដៅលើអ្នកដែលពាក់ម៉ាសដាក់ក្រោមចង្កា និងក្រោមច្រមុះ
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានចេញបញ្ជា ឲ្យប៉ូលីសចាប់ខ្លួនអ្នកណាម្នាក់ ដែលមិនពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដូចជាទាញដាក់ក្រោមចង្កា ឬក្រោមច្រមុះជាដើម ដោយសារតែប្រទេសនេះ កំពុងប្រយុទ្ធដើម្បីទប់ស្កាត់ ការឆ្លងជំងឺកូវីដ ១៩ ។

វីដេអូផ្លូវការមួយ ដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានបង្ហាញថា លោក Duterte បានចេញសេចក្តីណែនាំ បន្ទាប់ពីកិច្ចប្រជុំមួយ ជាមួយក្រុមការងារជំងឺកូវីដ ១៩ របស់លោក ។
មនុស្សរាប់ពាន់នាក់ ត្រូវបានផ្តន្ទាទោស ពីបទរំលោភលើច្បាប់ជំងឺកូវីដ ១៩ ចាប់តាំងពីចុងខែមីនា នៅពេលការរឹតត្បិត ត្រូវបានរឹតបន្តឹងនៅក្នុងរដ្ឋធានី និងខេត្តជុំវិញ បន្ទាប់ពីមានករណីឆ្លងកើនឡើង ។

ទន្ទឹមនោះ រដ្ឋលេខាធិការយុត្តិធម៌ និងប៉ូលិស បានជំរុញឲ្យមន្រ្តីប៉ូលិស ធ្វើការផាកពិន័យជនល្មើស ឬធ្វើឲ្យពួកគេបម្រើសហគមន៍ ជំនួសឲ្យការចាប់ខ្លួនពួកគេ បន្ទាប់ពីការស្លាប់របស់បុរសម្នាក់ ដែលត្រូវបានបង្ខំឲ្យអាវ៉ង់ ៣០០ ដង ដែលជាការដាក់ទណ្ឌកម្ម ចំពោះការរំលោភបម្រាមគោចរ ។
លោក Duterte បាននិយាយថា “បទបញ្ជារបស់ខ្ញុំទៅប៉ូលិស គឺចំពោះអ្នកដែលមិនពាក់ម៉ាស របស់ពួកគេឲ្យបានត្រឹមត្រូវ ត្រូវចាប់ខ្លួនពួកគេ និងឃុំខ្លួនពួកគេ ហើយស៊ើបអង្កេតថា ហេតុអ្វីពួកគេកំពុងធ្វើវា ។ វាមិនមែនសម្រាប់ខ្ញុំទេ វាមិនមែនសម្រាប់យើងទេ វាជាផលប្រយោជន៍របស់ប្រទេស ដូច្នេះអ្នកនឹងមិនឆ្លងកូវីដទេ” ។

បន្ថែមពីនេះ លោក Duterte កាលពីឆ្នាំមុន បានប្រាប់កងកម្លាំងសន្តិសុខ ឲ្យបាញ់សម្លាប់អ្នកណាម្នាក់ ដែលបង្កឲ្យមានបញ្ហានៅក្នុងតំបន់ ដែលស្ថិតនៅក្រោមការបិទខ្ទប់ ប៉ុន្តែបែរជាមានការថ្កោលទោសពីក្រុមសិទ្ធិមនុស្ស ។
គួរបញ្ជាក់ថា បច្ចុប្បន្នហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់បំផុតទី ២ នៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លងជាង ១ លានករណី និងមានអ្នកស្លាប់ចំនួន ១៧,៩៩១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


