កូវីដ-១៩
ហ្វីលីពីន ហាមប្រាមអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា ពាក់ព័ន្ធកូវីដបំប្លែងខ្លួនថ្មីដែលគេកំពុងភ័យខ្លាច
មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសហ្វីលីពីន នឹងហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។

អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរមកពីប្រទេសឥណ្ឌា ឬអ្នកដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសនោះ ក្នុងរយៈពេល ១៤ ថ្ងៃ មុនពេលការមកដល់ហ្វីលីពីន នឹងត្រូវហាមឃាត់មិនឲ្យចូលប្រទេសនេះ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ១៤ ខែឧសភា ។

បច្ចុប្បន្ន ប្រទេសហ្វីលីពីន មានការកើនឡើងយ៉ាងខ្លាំងនូវករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយជាប្រទេសស្ថិតនៅលំដាប់ទី ២ នៅក្នុងប្រជាជាតិអាស៊ាន មានករណីឆ្លង និងស្លាប់ដោយសាររោគរាតត្បាតមួយនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១,០១៣,៦១៨ ករណី និងមានអ្នកស្លាប់ចំនួន ១៦,៩១៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


