ព័ត៌មានជាតិ
លំនៅឋានប្រជាពលរដ្ឋចំនួន៦០ខ្នងផ្ទះក្នុងស្រុកចំនួន៤នៃខេត្តបាត់ដំបងត្រូវបានខ្យល់កន្ត្រាក់បក់បោកបំផ្លាញ
បាត់ដំបង ៖ ខណៈដែលមានភ្លៀងធ្លាក់១មេយ៉ាងគំហុកលាយឡំជាមួយខ្យល់កួចខ្លាំងបានបោកបក់បំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៦០ខ្នងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ មន្ត្រីជំនាញថាដោយសារតែអាកាសធាតុប្រែប្រួលសំពាធចុះទាបដែលបង្កឲ្យធ្លាក់ភ្លៀងនិងខ្យល់កន្ត្រាក់ដោយមានកម្លាំងខ្លាំងបានបោកបក់នាំឲ្យប៉ះពាល់ទៅដល់តំបន់មួយចំនួននៃខេត្តបាត់ដំបងក្នុងនោះមានស្រុកស្រុកឯកភ្នំ,ស្រុកថ្មគោល,ស្រុករុក្ខគីរីនិងស្រុកភ្នំព្រឹក។

គ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១កាលពម្សិលមិញនេះពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នផង។

បើតាមរបាយការណ៍ពីសមត្ថកិច្ចដែនបានបញ្ជាក់ថា ឧបទ្ទវហេតុដ៏កាចនេះបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន៦០ខ្នងក្នុងនោះមានភូមិសាស្ត្រស្រុកភ្នំព្រឹកខូចខាតធ្ងន់និងស្រាលចំនួន១០ខ្នង,ស្រុកឯកភ្នំចំនួន៣ខ្នង,ស្រុករុក្ខគីរីប៉ះពាល់រោងម៉ាស៊ីន១ខ្នងផ្ទះប្រជាពលរដ្ឋចំនួន២៩ខ្នងនិងស្រុកថ្មគោលប៉ះពាល់អស់ចំនួន១៧ខ្នង។

តំបន់ដែលរងការបំផ្លាញផ្ទួនៗដោយសារគ្រោះធម្មជាតិខាងលើនេះដែរភាគច្រើនគឺបានគ្របដណ្តប់ទៅលើតែជាតំបន់ស្រែចម្ការនិងព្រៃរបោះប៉ុណ្ណោះ។ ហើយបច្ចុប្បន្នអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានកំពុងធ្វើកិច្ចការនេះនិងធ្វើរបាយការណ៍ជូនថ្នាក់ស្រុកនិងខេត្តផងដែរដើម្បីជួយសម្រាលទុក្ខរបស់ពលរដ្ឋនៅពេលក្រោយ៕
ដោយ ៖ សៅ សារិទ្ធ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


