ព័ត៌មានជាតិ
លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រុកអន្លង់វែង បានដឹកនាំក្រុមការងា រចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះ ដោយ សារភ្លើងឆេះផ្ទះ
កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ លោក ងួន ទ្ធិរិទ្ធ ប្រធានក្រុមការងារយុវជនបក្សស្រ្កអន្លង់វែង បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋមួយគ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ។

ម្ចាស់ផ្ទះមានឈ្មោះ លោក ម៉ុន បញ្ញា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជាសមាជិកក្រុមការងារយុវ ជនបក្សភូមិ និងប្រពន្ធឈ្មោះ អ៊ុន សំភាស់ ភេទ ស្រី អាយុ ២៩ ឆ្នាំ ជាជនពិការពីកំ ណើត ( គរថ្លង់) កាលពីវេលា ម៉ោង០៨និង១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុដែលបណ្តាលឲ្យឆេះផ្ទះ ដោយឪពុកម្តាយមិននៅផ្ទះ កូនស្រីបានយកភ្លើងទៅដុតស្រមោចនៅជញ្ជាំងស្បូវផ្ទះ ទើបបណ្តាលឲ្យឆេះផ្ទះទាំងស្រុងតែម្តង ស្ថិតនៅក្នុងភូមិ រំចេកខាងលិច ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ជាមួយនិងការចុះសួរសុខទុក្ខនេះលោកងួន ទ្ធិរិទ្ធ បាននាំយកអំណោយរបស់ ឯកឧត្តម ទេស រដ្ឋមន្រ្តី គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មការកណ្ដាល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តឧត្តរមានជ័យ និងអំណោយក្រុមការងារយុវជនបក្សទៅផ្តល់ជូនផងដែរ ជាសម្ភារៈរួមមាន៖ ថវិកាចំនួន ៥៣០.០០០ រៀល(ហាសិបបីម៉ឺនរៀលគត់ )- អង្ករ ២៥គីឡូក្រាម- មី ១កេះថ្នាំពេទ្យ ៥ប្រអប់ ទឹកត្រី ០១ យួរ ទឹក ស៊ីអីវ០១ យួរសាប៊ូដុសខ្លួន ០១កញ្ចប់, សាប៊ូ កក់សក់០១ដប ,សាប៊ូបោកខោអាវ ,ថ្នាំដុសធ្មេញនិងច្រាសដុសធ្មេញ០១ឈុតកន្ទេល ២ ផ្ទាំង សារ៉ុង ៥ ភួយ ៣ មុង ៣ ខោអាវ ៤ កំផ្លេ ខ្នើយ ៤ ទឹកសុទ្ធ ១០ យួរត្រីងៀត ១ គីឡូដែលសរុបថវិកា អស់ចំនួន ១.២០០.០០០រៀល(មួយលានពីររយពាន់រៀលគត់) ៕
ដោយ៖ចាន់ ធី


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


