កីឡា
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Brandon Vera ប្រាប់ពីការទៅហាត់នៅអាមេរិក
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight កីឡាករ Brandon “The Truth” Vera ត្រូវការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងជើងខ្លាំងជំនាញចំបាប់មកពីឥណ្ឌា Arjan “Singh” Bhullar នៅព្រឹត្តិការណ៍ ONE: DANGAL នៅថ្ងៃសៅរ៍ ទី១៥ ខែឧសភា ខាងមុខ។

មុនឡើងតតាំងនៅលើសង្វៀន Vera បានប្រាប់អំពីរឿងរ៉ាវខ្លះៗនៃការទៅហ្វឹកហាត់ត្រៀមនៅក្លិប Sanford MMA រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ហើយកន្លងទៅហ្វឹកហាត់នៅក្លិប Alliance Training Center PH នៃប្រទេសហ្វីលីពីន។

តារាទម្ងន់ធ្ងន់រូបនេះបង្ហាញអំពីភាពរីករាយ និងបទពិសោធន៍ថ្មីពេលហ្វឹកហាត់នៅក្លិប Sanford MMA ដែលសម្បូរដោយតារាគុនចម្រុះលំដាប់ពិភពលោក។ Vera និងក្រុមគ្រួសារកំពុងតែស្វែងរកការរស់នៅឯរដ្ឋផ្លរីដាជាយូរមកហើយ។
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ ONE Heavyweight បានប្រាប់ឲ្យដឹងថា «ខ្ញុំបានរកឃើញកន្លែងដែលខ្ញុំអាចហៅបានថាជាផ្ទះហើយ, ជាកន្លែងដូចដែលខ្ញុំធ្លាប់រស់នៅ ហើយបន្ទាប់ពីការពារខ្សែក្រវាត់រួច ខ្ញុំនឹងយកខ្សែក្រវាត់របស់ខ្ញុំមកទីនេះ [ផ្ទះរបស់ខ្ញុំ] គឺ មក Sanford ។ ហើយយើងនឹងស្នាក់នៅទីនេះ និងបន្តហ្វឹកហាត់នៅទីនេះទៀតផងដែរ»។

បុរសវ័យ ៤៣ឆ្នាំសង្កត់ធ្ងន់ថា «នៅទីនេះមានតារាទម្ងន់ធ្ងន់ប្រចាំ ONE Championship រង់ចាំជួយខ្ញុំ។ នេះជាហេតុផលដែលខ្ញុំប្ដូរមកក្លិប Sanford។ ពួកគេមានមោទនភាពសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តនៅកម្រិតកំពូល, ខ្ញុំល្អជាងមុន, ខ្ញុំលឿនជាមុន និងខ្លាងជាងមុន។ ព្រោះគេទាំងអស់ប្រៀបបីដូចសត្វចម្លែកអីចឹង។ សូមអរគុណអ្នកទាំងអស់គ្នា»។
គួរដឹងថា ពេល “The Truth” ទៅហ្វឹកហាត់នៅអាមេរិក គេបានជួយអតីតគូប្រជែងទម្ងន់ Light Heavyweight កីឡាករ Aung La N Sang និង អតីតជើងឯក ONE Featherweight កីឡា Martin Nguyen ជាដើមរួមទាំងកីឡាករល្បីៗជាច្រើននៅទីនោះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


