KPT+
កំពុងភ្លេចភ្លាំងច្រើនមែនទេ? នេះការណែនាំថ្មីរបស់ WHO ដើម្បីកាត់បន្ថយបញ្ហា
ជំងឺភ្លេចភ្លាំង មិនថាអ្នកអាយុតិច ឬច្រើនទេ ជួបដូចតែគ្នាហ្នឹង គ្រាន់តែអ្នកខ្លះភ្លេចតិច ខ្លះទៀតភ្លេចច្រើន។ អង្គការសុខភាពពិភពលោក (WHO) បង្ហាញថា មនុស្សប្រមាណ ៥០លាននាក់ នៅលើពិភពលោក មានជំងឺភ្លេចភ្លាំង ដោយ ៦០% រស់នៅប្រទេសចំណូលទាប និងចំណូលមធ្យមកម្រិតទាប ដូចខ្មែរយើង។

ឆ្លើយតបនឹងបញ្ហានេះ អង្គការសុខភាពពិភពលោកសប្ដាហ៍មុន ដាក់ចេញគោលការណ៍ណែនាំថ្មី ផ្ដល់មូលដ្ឋានចំណេះដឹង ដើម្បីជួយការពារជំងឺភ្លេចភ្លាំង។ ខាងក្រោមនេះ ជាគោលការណ៍ណែនាំ ដើម្បីកាត់បន្ថយជំងឺភ្លេចភ្លាំង៖
- ហាត់ប្រាណឲ្យទៀងទាត់
- ចៀសវាងផឹកគ្រឿងស្រវឹង
- កុំជក់បារី
- ញ៉ាំអាហារសុខភាព និងមានតុល្យភាព
- បណ្ដុះបណ្ដាលផ្នែកយល់ដឹង (Cognitive Training) ដល់មនុស្សចាស់
- ចូលរួម និងគាំទ្រសកម្មភាពសង្គម។

ភ្លេចភ្លាំង ជាជំងឺកំណត់ដោយការធ្លាក់ចុះមុខងារយល់ដឹង (Cognitive Function)។ វាប៉ះពាល់ដល់ការចងចាំ ការគិត ការពិចារណា សមត្ថភាពសិក្សា ភាសា និងការវាយតម្លៃ។ ជំងឺភ្លេចភ្លាំងនេះបណ្ដាលមកពីជំងឺ និងរបួសផ្សេងៗ ដែលអាចប៉ះពាល់ដល់ខួរក្បាល។ ជាមួយគ្នានេះ WHO ព្យាករថា ចំនួនមនុស្សកើតជំងឺនេះ នឹងឡើងដល់ ៨២ លាននាក់ នៅឆ្នាំ២០៣០ និង ១៥០លាននាក់ នៅឆ្នាំ ២០៥០៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


