Connect with us

ព័ត៌មានជាតិ

ស្រុកមួយនៅចិនហាមឃាត់ការរៀបចំពិធីជប់លៀង ខួបកំណើត និងឡើងផ្ទះ ដើម្បីឱ្យពលរដ្ឋសន្សំសំចៃលុយ

បានផុស

នៅ

រដ្ឋបាលស្រុក Funing ដែលស្ថិតនៅភាគនិរតីប្រទេសចិន បានចេញវិធានការរដ្ឋបាលថ្មីមួយ គឺហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងការប្រារព្ធពិធីផ្សេងៗទៀត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកណ្តាលឱ្យពលរដ្ឋ ងាកមកសន្សំសំចៃលុយជាងមុន។

រដ្ឋបាលប្រចាំស្រុកមួយនេះ ក៏បានដាក់ចេញនូវច្បាប់ថ្មីៗ ដូចជាការកំណត់ចំនួនភ្ញៀវ និងចំនួនតុ ក្នុងពិធីរៀបមង្គលការ និងពិធីបុណ្យសព រួមទាំងការហាមឃាត់ផ្តល់អំណោយជាសាច់ប្រាក់ច្រើនជាង ២០០ យ័ន ស្មើនឹង៣១ដុល្លារផងដែរ។ យោងតាមសារាចរណែនាំថ្មីដែលដាក់ចេញកាលពីសប្តាហ៍មុនបានអះអាងថា ពិធីជប់លៀងថ្ងៃកំណើត ការដំឡើងឋានៈការងារឬឡើងគេហដ្ឋានថ្មី នឹងត្រូវហាមឃាត់ចាប់ពីខែនេះតទៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម