Connect with us

ព័ត៌មានជាតិ

អ្នកចាក់វ៉ាក់សាំងលេខរៀងទី ២លាន បានទទួល​រង្វាន់លើក​ទឹក​ចិត្ត ១០លានរៀលរបស់​​​​​សម្តេចតេជោ​ ហ៊ុន​ សែន​​ ​ហើយ

បានផុស

នៅ

ថវិកា​រង្វាន់លើក​ទឹក​ចិត្ត របស់​​​​​សម្តេចតេជោ​ ហ៊ុន​ សែន​​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ចំនួន​១០លានរៀល​ បាន​ផ្តល់ជូនអ្នក​ចាក់វ៉ាក់សាំងទី២ គឺប្អូនស្រី ​ទិត ចន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រ ដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀល រួចរាល់​ហើយ​ នៅរសៀល​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១​នេះ។

លោកជំទាវ ឱ វណ្ណឌី ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៨ ជា​អ្នក​នាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំនួន១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូនកម្មការិនី ទិត ចិន្តា ដោយផ្ទាល់។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្ងន់ដែរថា៖ ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាឱ្យល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ៕

អត្ថបទ៖ KC Vireak

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម