Connect with us

ព័ត៌មានអន្ដរជាតិ

លេងមែនទែនហើយ! នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា មិនទាន់ចប់ទេ ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា វាមិនទាន់ចប់នៅឡើយទេ ខណៈដែលលោកបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ។

លោក Netanyahu បាននិយាយនៅក្នុងសារតាមអ៊ីនធឺណិតថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្តារសុវត្ថិភាពទីក្រុង និងប្រជាជនរបស់យើង” ។ លោកបាននិយាយថា “អ៊ីស្រាអែលអាចស្វែងរកមេដឹកនាំក្រុមតស៊ូហាម៉ាសបានគ្រប់ទីកន្លែង” ។

ភាពតានតឹងបានកើនឡើងខ្ពស់ ចាប់តាំងពីតុលាការអ៊ីស្រាអែលបានបញ្ជាឲ្យបណ្តេញគ្រួសារប៉ាឡេស្ទីនចេញពីសង្កាត់ Sheikh Jarrah នៃទីក្រុងក្រុង East Jerusalem ។

ក្រោយមកប្រជាជនប៉ាឡេស្ទីនបានធ្វើបាតុកម្មដោយសាមគ្គីភាពជាមួយអ្នកស្រុកនៅក្បែរនោះ ប៉ុន្តែក៏ត្រូវបានវាយប្រហារដោយកម្លាំងអ៊ីស្រាអែល ។

ទន្ទឹមនោះ កងកម្លាំងអ៊ីស្រាអែលក៏បានវាយឆ្មក់វិហារឥស្លាម Al-Aqsa ជាបន្តបន្ទាប់ ក្នុងអំឡុងពេលអធិដ្ឋានពេលរាត្រីនៃខែដ៏ពិសិដ្ឋក្នុងពិធីបុណ្យរ៉ាម៉ាដន ។

ការកើនឡើងភាពតានតឹងជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិត ៣០ ដងដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤៥ នាក់ ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ។

គួររំឭកថា អ៊ីស្រាអែលបានកាន់កាប់ទីក្រុង East Jerusalem ជាកន្លែងដែលវិហារ Al-Aqsa ស្ថិតនៅក្នុងអំឡុងសង្គ្រាម អារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៦៧ ។ ទីក្រុងនេះបានបញ្ចូលទៅជាទីក្រុងទាំងមូលក្នុងឆ្នាំ ១៩៨០ ក្នុងចលនាមួយដែលមិនដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖​ Anadolu

ចុចអាន ៖ ក្រោយការវាយប្រហាររបស់ អ៊ីស្រាអែល ជិត ៣០ ដងលើតំបន់ហ្គាហ្សា អ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់

ចុចអាន ៖ អ៉ីស្រាអែល​​​​វាយ​ប្រហារឥតប្រណី​​ សម្លាប់​យោធា​ជាន់​ខ្ពស់​ហាម៉ាស​ច្រើន​នាក់ ពលរដ្ឋជាង ៦០ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

ប្រាក់ចំណូលរបស់ហ្គោលដេនទ្រីថយចុះខ្លាំងក្នុងត្រីមាសទី១ ដោយសារការងើបឡើងវិញនៃវិស័យអចលនទ្រព្យយឺត

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចធិបតី បញ្ជាក់ថាទោះបីថៃមិនឯកភាព ក៏កម្ពុជាប្តឹងទៅតុលាការអន្តរជាតិជុំវិញតំបន់ព្រំដែន

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ អះអាងពីការជឿជាក់របស់ពលរដ្ឋលើដំណោះស្រាយព្រំដែនរបស់សម្ដេច ហ៊ុន ម៉ាណែត

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ស្លាប់​៣១​នាក់ របួស​១៧០​នាក់ ក្នុង​ការ​វាយ​ប្រហារ​នៅ​កន្លែង​ចែក​ស្បៀង​​តំបន់​ហ្គាហ្សា

កីឡា១២ នាទីutes មុន

ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី២​ សហព័ន្ធតេក្វាន់ដូ​ ITF​ កម្ពុជា នឹង​ប្រើ​បច្ចេកវិទ្យា​ I SCORES SYSTEM

Sokha Hotels

ព័ត៌មានពេញនិយម