ព័ត៌មានអន្ដរជាតិ
ក្រោយការវាយប្រហាររបស់ អ៊ីស្រាអែល ជិត ៣០ ដងលើតំបន់ហ្គាហ្សា អ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់
ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៨ នាក់បន្ថែមទៀតកាលពីថ្ងៃសៅរ៍ ដោយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ទៅ ១៤៥ នាក់ ក្នុងនោះមានទាំងកុមារ និងស្ត្រីផងដែរ ។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សា ។
ចំណែកអ្នកស្លាប់សរុបដែលជាកុមារ និងស្ត្រីនៅក្នុងតំបន់ហ្គាហ្សា រហូតមកដល់ពេលនេះ រួមមានកុមារ ៤១ នាក់និងស្ត្រី ២២ នាក់ ខណៈចំនួនអ្នករងរបួសមានលើសពី ៩៥០ នាក់ ខណៈអ៊ីស្រាអែលមានអ្នកស្លាប់ ៩ នាក់ គិតចាប់តាំងពីថ្ងៃចន្ទមក ។
ទន្ទឹមនោះកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជិត ៣០ លើកចន្លោះល្ងាចថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ដោយសំដៅទៅភាគខាងជើងតំបន់ហ្គាហ្សា ។
ក្រសួងមូលដ្ឋានគ្រឹះ និងកិច្ចការសាសនារបស់តំបន់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិហារឥស្លាម Kuleybu ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងការវាយប្រហារមួយ ខណៈការស្វែងរកមនុស្សបាត់ខ្លួននៅក្រោមគំនរបាក់បែកកំពុងដំណើរការ ។
បន្ថែមពីនេះ យន្តហោះចម្បាំងអ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រនៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់អគារលំនៅដ្ឋាននៅទូទាំងតំបន់ដែលព័ទ្ធជុំវិញ ។
ស្របពេលជាមួយគ្នានេះដែរ ប្រជាជនប៉ាឡេស្ទីនចំនួន ១១ នាក់ក៏ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលកម្លាំងអ៊ីស្រាអែលបានប៉ះទង្គិចជាមួយក្រុមបាតុករដើម្បីបំបែកការប្រមូលផ្តុំគ្នានៅក្នុងតំបន់មួយចំនួននៃតំបន់ West Bank ។
ភាពតានតឹងបានកើនឡើងខ្ពស់នៅសង្កាត់ Sheikh Jarrah នៃក្រុង Eastern Jerusalem និងនៅវិហារ Al-Aqsa និង Damascus Gate ចាប់តាំងពីការចាប់ផ្តើមនៃខែតមអាហាររបស់ប្រជាជនមូស្លីម នៅពេលដែលកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅបានវាយប្រហារប្រជាជនប៉ាឡេស្ទីន ។
ក្រោយមកភាពតានតឹងបានផ្លាស់ប្តូរពីក្រុង East Jerusalem ទៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមតស៊ូរបស់ប៉ាឡេស្ទីននៅទីនោះបានប្តេជ្ញាសងសឹកប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើវិហារ Al-Aqsa និង Sheikh Jarrah ប្រសិនបើពួកគេមិនត្រូវបានបញ្ឈប់ ។
គួររំឭកថា អ៊ីស្រាអែលបានកាន់កាប់ទីក្រុង East Jerusalem ជាកន្លែងដែលវិហារ Al-Aqsa ស្ថិតនៅក្នុងអំឡុងសង្គ្រាម អារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៦៧ ។ ទីក្រុងនេះបានបញ្ចូលទៅជាទីក្រុងទាំងមូលក្នុងឆ្នាំ ១៩៨០ ក្នុងចលនាមួយដែលមិនដែលបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ វីដេអូស្តែងៗ អ៊ីស្រាអែល បាញ់រ៉ុកកែតកម្ទេចអគារខ្ពស់បំផុតរបស់ ហ្គាហ្សា
ចុចអាន ៖ អាសូរគ្រួសារហ្គាហ្សាភ័យខ្លាចពេកមកដេកជុំគ្នារងការទម្លាក់គ្រាប់បែកពីអ៉ីស្រាអែល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


