Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​​​​វាយ​ប្រហារឥតប្រណី​​ សម្លាប់​យោធា​ជាន់​ខ្ពស់​ហាម៉ាស​ច្រើន​នាក់ ពលរដ្ឋជាង៦០នាក់

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ ប្រទេស​អ៉ីស្រាអែល​​បាន​ឈាន​ដល់​ការ​វាយ​​ប្រហារ​​លើ​តំបន់​បន្ទាយ​ទាហាន​មួយ​នៅ​ហ្គាហ្សា​ ស្ទ្រីប​ ដែល​បាន​សម្លាប់​​ឥស្សរជន​យោធា​ជាន់​ខ្ពស់​១០​នាក់​របស់​ក្រុម​ហាម៉ាស និង​បាន​​ផ្តួល​រំលំ​អគារ​ខ្ពស់​ពីរ​កន្លែង​​តាម​រយៈ​ការ​វាយ​ប្រហារ​ផ្លូវ​អកាស។

ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម​មិន​បាន​​បង្ហាញ​សញ្ញា​ណា​មួយ​នៃ​ការ​គាំទ្រ និង​បាញ់​គ្រាប់​រ៉ុក្កែត​​រាប់​រយ​គ្រឿង​ទៅ​លើ​ទី​ក្រុង​នានា​របស់​អ៉ីស្រាអែល​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​តែ​៣​ថ្ងៃ​ប៉ុណ្ណោះ ការ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ​រវាង​សត្រូវ​ដ៏​ជូរ​ចត់​នេះ​បាន​ចាប់​ផ្តើម​យ៉ាង​​​ពេញ​ទំហឹង​​ដែល​​ដូច​​​សង្គ្រាម​វិនាសកម្ម​៥០​ថ្ងៃ​កាល​ពី​ឆ្នាំ​២០១៤។ ដូច​សង្គ្រាម​ពី​មុន​ដែរ គ្មាន​ភាគី​ណា​មួយ​ទំនង​ជា​មាន​យុទ្ធសាស្ត្រ​ចាក​ចេញ​ឡើយ។

ប៉ុន្តែ​មាន​លក្ខណៈ​ខុស​គ្នា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ការ​ប្រយុទ្ធ​​បាន​​បង្ក​ឲ្យ​មាន​ហិង្សា​ជ្វីហ្វ-អារ៉ាប់​ដ៏​អាក្រក់​បំផុត​នៅ​ខាង​ក្នុង​ប្រទេស​អ៉ីស្រាអែល​​​រាប់​ទសវត្សរ៍។ ​

តាម​សេចក្តី​រាយការណ៍​ថា តំបន់​ជា​ច្រើន​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៉ីស្រាអែល​​រង​ការ​វាយ​ប្រហារ សម្លាប់​កុមារ​ម្នាក់​នៅ Sderot។ ការ​ផ្ទុះ​ឡើង​នៃ​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​​ចន្ទ​ដែល​ជំរុញ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ (UN) បាន​ព្រមាន​ពី​សង្គ្រាម​ពេញ​បន្ទុក​មួយ។

ការ​ប្រយុទ្ធ​គ្នា​បាន​​កើត​​ឡើង បន្ទាប់​ពី​ប៉ុន្មាន​សប្តាហ៍​នៃ​ភាព​តានតឹង​រវាងអ៉ីស្រាអែល​-ប៉ាឡេស្ទីន​នៅ​យេរូសាឡឹម​ខាង​កើត​ដែល​​បាន​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទី​តាំងគោរព​បូជា​មួយ​របស់​​ជន​ជាតិ​មូស្លីម និង​ជ្វីហ្វ។

ប៉ូលិស​បាន​និយាយ​ថា ហិង្សា​​នៅ​តំបន់​អ៉ីស្រាអែល​​បន្ថែម​ទៀត​ជា​មួយ​ប្រជាជន​ចម្រុះ​ជ្វីហ្វ និង​អារ៉ាប់​ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​៣៧៤​នាក់​នៅ​ល្ងាច​ថ្ងៃ​ពុធ និង​មន្ត្រី​៣៦​នាក់​របួស។

អ៉ីស្រាអែល​​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាការ​ទាំង​ព្រលឹម​​ដោយ​បាន​ទម្លាក់​គ្រាប់​បែក​​ទៅ​លើ​តំបន់​ជា​ច្រើន​ក្នុង​រយៈ​ពេល​​ជា​ច្រើន​ម៉ោង​ដែល​ធ្វើ​ឲ្យ​លាន​ឮ​សំឡេង​ផ្ទុះពេញ​ទូទាំងតំបន់​ហ្គាហ្សា។ ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​បាន​បន្ត​រហូត​ដល់​ពេល​ថ្ងៃ​​ដែល​មើល​ទៅ​ឃើញ​បែក​ផ្សែង​លើ​អាកាស។

រដ្ឋ​មន្ត្រី​សុខាភិបាល​ហ្គាហ្សា​បាន​និយាយ​ថា តួ​លេខ​ស្លាប់​​ជន​ជាតិ​ប៉ាឡេស្ទីន​ឡើង​ដល់​​៦៥​នាក់ ក្នុង​នោះ​មាន​កុមារ​១៦​នាក់ និង​ស្ត្រី​៥​នាក់។ ឥស្លាម​ជីហាដ​បាន​បញ្ជាក់​​ពីស្លាប់​របស់​សកម្ម​ប្រយុទ្ធ​៧​នាក់ ខណៈ​ក្រុម​ហាម៉ាស​​ទទួល​ស្គាល់​​ថា មេ​បញ្ជា​ការ​កំពូល​ម្នាក់ និង​ទាហាន​​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់

មនុស្ស​៧​នាក់​ត្រូវ​បាន​សម្លាប់​នៅអ៉ីស្រាអែល​ រាប់​បញ្ចូល​ទាំង​មនុស្ស​៤​នាក់​ដែល​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ។ ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កាំជ្រូច​​​ប្រឆាំង​រថក្រោះ និង​ក្មេង​អាយុ​៦​ឆ្នាំ​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​​គ្រាប់​រ៉ុក្កែត។

ទាហាន​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ចំនួន​ទាហាន​​ត្រូវ​បាន​សម្លាប់​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្វី​ដែល​ក្រុម​ហាម៉ាស​បាន​ទទួល​ស្គាល់។​

វរសេនីយ៍​ទោ Jonathan Conricus អ្នក​នាំ​ពាក្យ​យោ​ធា​អ៉ីស្រាអែល​​​ម្នាក់​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​សកម្ម​ប្រយុទ្ធ​១៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ពុធ រួម​ទាំង​សមាជិក​១០​នាក់​នៃ​ការ​គ្រប់​គ្រង​កំពូល​របស់​ហាម៉ាស និង​អ្នក​ជំនាញ​អាវុធ​៤​នាក់។ លោក​​បាន​បញ្ជាក់​ថា សរុប​ទៅ សកម្ម​ប្រយុទ្ធ​ប្រហែល​៣០​នាក់​ត្រូវ​បាន​សម្លាប់​ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​ចាប់​ផ្តើម។

ស្រប​ពេល​ មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ និង​អេហ្ស៊ីប​បាន​និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម​​កំពុង​ដំណើរ​ការ មិន​មាន​សញ្ញា​នៃ​ការ​វិវត្ត​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម