ព័ត៌មានអន្ដរជាតិ
អង្គការឥស្លាមសកល ថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់ អ៊ីស្រាអែល លើតំបន់ហ្គាហ្សា
ប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃអង្គការសហប្រតិបត្តិការឥស្លាម បានថ្កោលទោសរាល់ការវាយប្រហារចុងក្រោយបង្អស់ របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប ។

ស្ថាប័នដែលមានសមាជិក ៥៧ នាក់ បានអនុម័តសេចក្តីសម្រេចចិត្តមួយកាលពីថ្ងៃអាទិត្យ នៅក្នុងសម័យប្រជុំវិសាមញ្ញ ដែលត្រូវបានអំពាវនាវ តាមការស្នើសុំរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ។
សេចក្ដីសម្រេចនោះនិយាយថា “អង្គការនេះ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏ឃោរឃៅ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាទឹកដី និងទីសក្ការៈរបស់ពួកគេ” ។

ការវាយប្រហាររបស់អ៊ីស្រាអែល បង្កើតជាការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិភាពនិង សន្តិសុខអន្តរជាតិ ។ អង្គការនេះក៏ទាមទារ ឲ្យមានការបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារនេះផងដែរ ។
កាលពីឆ្នាំមុន ប្រទេសអារ៉ាប់ចំនួន ៤ គឺអារ៉ាប់រួម បារ៉ែន ស៊ូដង់ និងម៉ារ៉ុក បានយល់ព្រមធ្វើឲ្យមានទំនាក់ទំនងធម្មតា ជាមួយអ៊ីស្រាអែល បន្ទាប់ពីមានការសម្របសម្រួល ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេស របស់អាជ្ញាធរប៉ាឡេស្ទីន លោក Riyad al-Maliki បានអំពាវនាវឲ្យបញ្ឈប់ នូវអ្វីដែលលោកបានពិពណ៌នាថា ជាគោលនយោបាយកាន់កាប់ អាណានិគមរបស់អ៊ីស្រាអែល ។
លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោយប្រទេសអារ៉ាប់ទាំងបួន ដើម្បីធ្វើឲ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល គឺមិនមានប្រយោជន៍ទាល់តែសោះ ក្នុងការសម្រេចគោលដៅនេះនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


